31 C
Phnom Penh

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៥នាក់ ត្រូវបានបដិសេធមិនឲ្យចូលសួរសុខទុក្ខអ្នកទោសនយោបាយនៅព្រៃស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៥នាក់ ត្រូវបានបដិសេធមិនឲ្យចូលសួរសុខទុក្ខអ្នកទោសនយោបាយនៅព្រៃស អគ្គនាយកដ្ឋានពន្ធនាគារបានបដិសេធមិនឲ្យតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិចំនួន៥នាក់ចូលសួរសុខទុក្ខអ្នកទោសនយោបាយចំនួន១៥រូប កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃស ក្រោយពីក្រុមតំណាងរាស្រ្តទាំងនោះ បានសុំការអនុញ្ញាតជាយូរមកហើយក៏ដោយ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកអ៊ូ ច័ន្ទរ័ត្ន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៥ ខែមិថុនា សម្តែងការសោកស្តាយចំពោះអគ្គនាយកដ្ឋានពន្ធនាគារ ដែលមិនព្រមអនុញ្ញាតឲ្យពួកគាត់ចូលសួរសុខទុក្ខអ្នកទោសនយោបាយទាំងនោះ។

អ្នកទោសនយោបាយទាំងនោះរួមមាន លោក មាជ សុវណ្ណារ៉ា លោក អ៊ុំសំអាន លោក អាន បឋម អ្នកស្រី ទេព វន្នី និងមនុស្សចំនួន១១នាក់ផ្សេងទៀត។

ក្រុមមន្រ្តីសិទ្ធិមនុស្សចាត់ទុកថា ការហាមប្រាមមិនអោយចូលសួរសុខទុក្ខ អ្នកទោសនេះគឺធ្វើឡើងផ្ទុយពីច្បាប់និងគោលការណ៍សិទ្ធិមនុស្ស។

ទោះជាយ៉ាងណាក៏ដោយ លោកអ៊ូ ច័ន្ទរ័ត្ន អះអាងថា លោកនឹងដាក់លិខិតស្នើសុំសួរសុខទុក្ខអ្នកទោសនយោបាយទាំង១៥ នាក់ម្តងទៀត ហើយលោកសង្ឃឹមថា នឹងមានការអនុ ញាតឲ្យចូលសួរសុខទុក្ខពួកគេក្នុងការស្នើសុំលើកក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស