27 C
Phnom Penh

ពលរដ្ឋខ្មែរក្នុងប្រទេសអូស្រ្តាលីគ្រោងប្រារព្ធខួបគំរប់ពីរឆ្នាំនៃមរណភាពលោកបណ្ឌិតកែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរក្នុងប្រទេសអូស្រ្តាលីគ្រោងប្រារព្ធខួបគំរប់ពីរឆ្នាំនៃមរណភាពលោកបណ្ឌិតកែម ឡី ពលរដ្ឋខ្មែរក្នុងអូស្ត្រាលីនឹងរៀបចំធ្វើពិធីបុណ្យខួបគំរប់ពីរឆ្នាំនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី នៅថ្ងៃទី៧ កក្កដាខាងមុខ នៅទីក្រុង Melbourne។

អភិបាលក្រុងSpringvale រដ្ឋVictoria លោកជា យូហន ដែលជាអ្នកផ្តួចផ្តើមក្នុងការរៀបចំពិធីបុណ្យខួបពីរឆ្នាំនេះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៥ ខែមិថុនាថា ពិធីបុណ្យនេះ នឹងមានរៀបចំពិធីបង្សុកូលដើម្បីឧទ្ធិសកុសលដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។

លោកបន្តថា ភរិយារបស់លោកបណ្ឌិត កែម ឡី គឺលោកស្រី ប៊ូ រចនា នឹងរ៉ៃអង្គាសថវិកាសំរាប់អ្នកធ្វើការងារទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមឆន្ទៈរបស់បណ្ឌិត កែម ឡី កាលពីពេលដែលលោកនៅមានជីវិត។

លោកបណ្ឌិត កែម ឡីត្រូវឃាតករបាញ់សម្លាប់នៅកណ្តាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងហាងស្តាម៉ាត របស់ស្ថានីយ៍ចាក់សាំងCALTEXកណ្តាលទីក្រុងភ្នំពេញ។

រហូតមកទល់ពេលនេះសមត្ថកិច្ចនៅមិនទាន់បានបង្ហាញកាម៉េរ៉ា សុវត្ថិភាពក្នុងហាងស្តាម៉ាត ដែលបានថតអំពីសកម្មភាពពិតនៃការធ្វើឃាតលោក បណ្ឌិត កែម ឡីនៅឡើយទេ។

ជាងនេះទៅទៀតសមត្ថកិច្ចនៅមិនទាន់អាចស្វែងរកមុខអ្នកបញ្ជាពីក្រោយឃាតកម្មនេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅឡើយនោះដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស