33 C
Phnom Penh

សហភាពអឺរ៉ុបបានផ្តល់ជំនួយ៣លាន៥សែន ដុល្លារដល់សាលាក្តីខ្មែរក្រហមសំរាប់ដំណើរការនៅឆ្នាំ២០១៨

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាពអឺរ៉ុបបានផ្តល់ជំនួយ៣លាន៥សែន ដុល្លារដល់សាលាក្តីខ្មែរក្រហមសំរាប់ដំណើរការនៅឆ្នាំ២០១៨ សហភាពអឺរ៉ុបកាលពីថ្ងៃទី២៥ ខែមិថុនា បានបរិច្ចាគថវិកាជាង៤ លាន ដុល្លារអាមេរិកដល់សាលាក្តីខ្មែរក្រហមសំរាប់ដំណើរការកាត់កី្ត អតីតមេដឹកនាំជាន់ខ្ពស់ និង អ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជា ប្រជាធិបតេយ្យ។

ថវិកាទាំងនេះត្រូវបែងចែកចេញជាពីរចំណែក មួយចំណែកបានទៅលើភាគីអន្តរជាតិ និងមួយចំណែកទៀត បានទៅភាគីជាតិ ដើម្បីគាំទ្រ ដល់ដំណើរការរបស់សាលាក្តីមួយនេះ សម្រាប់ការចំណាយក្នុងឆ្នាំ ២០១៨នេះ។

ក្រុមមន្រ្តីជាន់ខ្ពស់នៃសាលាក្តីខ្មែរក្រហមបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការគាំទ្រផ្នែកហិរញ្ញវត្ថុនេះ នឹងជួយបន្តកិច្ចការរបស់សាលាក្តីដើម្បីសម្រេចបានយុត្តិធម៌ចំពោះអំពើឃោរឃៅ នៃរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។

ភាពចម្រូងចម្រាសធំៗចំនួនពីររបស់សាលាក្តីខ្មែរក្រហម ក្នុងរយៈពេលចុងក្រោយនេះគឺទាក់ទងនឹងសំណុំរឿង០០៣ និង ០០៤ ដែលមិនទាន់បានបិទបញ្ចប់នៅឡើយ។

គិតត្រឹមចុងឆ្នាំ២០១៧កន្លងទៅសាលាក្តីខ្មែរក្រហមបានចំណាយថវិកាអស់ជាង៣រយលានដុល្លារអាមេរិក សំរាប់ដំណើរការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម។

ក្នុងចំណោមទឹកប្រាក់ទាំងនេះសាលាក្តីខ្មែរក្រហមបានធ្វើការចំណាយលើការកាត់ទោស កាំង ហ្គេកអ៊ាវ ហៅឌុចឲ្យជាប់ពន្ធនាគារអស់មួយជីវិត តែម្នាក់ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស