25.3 C
Phnom Penh

មន្រ្តីការ ទូតជាន់ខ្ពស់របស់កម្ពុជាគ្រោងប្តឹងពលករខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីការ ទូតជាន់ខ្ពស់របស់កម្ពុជាគ្រោងប្តឹងពលករខ្មែរ នៅតុលាការក្រុងភ្នំពេញចំពោះការធ្វើបាតុកម្មរបស់ពួកគេ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង បានព្រមានប្តឹងបាតុករខ្មែរ ដែលបានធ្វើបាតុកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍កន្លងទៅនេះ ហើយដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាបាតុកម្មខុសច្បាប់។

មន្រ្តីការទូតខ្មែរនិយាយថា ពួកគេគ្រោងទាមទារ ឲ្យតុលាការកម្ពុជាចាត់វិធានការតាមផ្លូវច្បាប់ទៅលើពលករខ្មែរទាំងនោះ នៅពេលណាទិដ្ឋាការ ឬលិខិតឆ្លងដែនរបស់ពួកគេផុតកំណត់ ហើយត្រឡប់មកកម្ពុជាវិញ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីរបស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ចុះផ្សាយកាលពីថ្ងៃទី២៦ ខែមិថុនាថា ការធ្វើបាតុកម្មរបស់ពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូងបាននាំឲ្យពលរដ្ឋនៃប្រទេសនេះ មិនសប្បាយចិត្តដោយសារមានការកកស្ទះចរាចរណ៍ ហើយរដ្ឋាភិបាលកម្ពុជានឹងមានវិធានការផ្លូវច្បាប់ លើបញ្ហានេះ។

កាលពីសប្តាហ៍កន្លងទៅនេះ ពលករខ្មែររាប់ពាន់នាក់ក្នុងប្រទេសកូរ៉េ ខាងត្បូងបាននាំគ្នាធ្វើបាតុកម្មដង្ហែទៅស្ថានទូតជប៉ុនក្នុងប្រទេសនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលជប៉ុនបញ្ឈប់ការគាំទ្ររបស់ខ្លួនដល់ស្ថាប័ន រៀបចំការបោះឆ្នោតជាតិនៅកម្ពុជា ស្របពេលដែលការបោះឆ្នោតជាតិកំពុងខិតជិតចូលមកដល់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស