41.3 C
Phnom Penh

គ.ជ.ប.នឹងប្រកាសអំពីនីតិវិធីនៃការរៀបចំការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ.ជ.ប.នឹងប្រកាសអំពីនីតិវិធីនៃការរៀបចំការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធអំពីការបិទផ្សាយបញ្ជីឈ្មោះការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នៅថ្ងៃទី២៧មិថុនានេះ។

សេចក្ដីជូនដំណឹងរបស់គ.ជ.ប.ឲ្យដឹងថា កិច្ចប្រជុំនេះ នឹងមានតំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងគណបក្សនយោបាយ តំណាងស្ថានទូតជប៉ុន អ្នកជំនាញ JICA និងស្ថាប័នមួយចំនួនទៀត។

ស្របពេលដែលគ.ជ.ប.កំពុងរៀបចំដំណើរការបោះឆ្នោតនេះ ក្រុមប្រទេសលោកសេរីមួយចំនួនកំពុងប្រឆាំងនិងការបោះឆ្នោតនៅកម្ពុជា ដែលពួកគេចាត់ទុកថា ជាការបោះឆ្នោតបែបក្លែងក្លាយ។

ក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិក និងអូស្រ្តាលីបានហៅការបោះឆ្នោតនៅកម្ពុជាថា ជាការបោះឆ្នោតបែបបង្គ្រប់កិច្ច និងជាការបោះឆ្នោតមួយដែលធ្វើឡើងដើម្បីបោកបញ្ឆោតភ្នែកមហាជនប៉ុណ្ណោះ។

រលកនៃការធ្វើបាតុកម្មប្រឆាំងដំណើរការបោះឆ្នោតនៅកម្ពុជាកំពុងមានភាពពុះកញ្ជ្រោលខ្លាំងឡើងៗ នៅក្រៅប្រទេស។

កាលពីពេលថ្មីៗនេះ ពលរដ្ឋខ្មែររាប់រយនាក់ បាននាំគ្នាធ្វើបាតុកម្មនៅខាងមុខស្ថានទូតប្រទេសជប៉ុនមកកាន់អង្គការសហប្រជាជាតិក្នុងសហរដ្ឋអាមេរិកដើម្បីទាមទារឲ្យជប៉ុនបញ្ឈប់ការគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជា និងទាមទារឲ្យអន្តរជាតិដាក់សម្ពាធដល់រដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើឲ្យស្ថានការណ៍របស់ប្រទេសវិលមករកភាពប្រក្រតីវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស