26 C
Phnom Penh

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រឆាំងគំរាមធ្វើមហាបាតុកម្មនៅក្រៅប្រទេសចំថ្ងៃបោះឆ្នោតនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រឆាំងគំរាមធ្វើមហាបាតុកម្មនៅក្រៅប្រទេសចំថ្ងៃបោះឆ្នោតនៅកម្ពុជា មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលកំពុងនិរទេសក្នុងសហរដ្ឋអាមេរិកប្រកាសថា គណបក្សសង្រ្គោះជាតិនឹងធ្វើបាតុកម្មនៅក្រៅប្រទេសជាលក្ខណៈទ្រង់ទ្រាយធំនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដើម្បីប្រឆាំងការបោះឆ្នោតនៅកម្ពុជា។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៦ ខែមិថុនាថា ការធ្វើបាតុកម្មជាទ្រង់ទ្រាយធំនេះគឺជាការបង្ហាញឆន្ទៈរបស់ពលរដ្ឋខ្មែរនៅ ក្រៅស្រុកដើម្បីលើកទឹកចិត្តទៅពលរដ្ឋក្នុងស្រុកកុំឲ្យមានការភ័យខ្លាចក្នុងការធ្វើពហិការមិនទៅបោះឆ្នោត។

លោក អេង ឆៃអ៊ាង បញ្ជាក់ថា ទោះបីជាប្រទេសខ្លះមានពេលវេលាខុសគ្នាពីកម្ពុជា ក៏ពលរដ្ឋខ្មែរធ្វើការទាមទារ ទាំងយប់ទាំងថ្ងៃដើម្បីឲ្យពលរដ្ឋខ្មែរក្នុងស្រុកឃើញឆន្ទៈមោះមុតរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីរបស់គណបក្សកាន់អំណាចមិនខ្វល់ចំពោះការគំរាមធ្វើបាតុកម្មរបស់ក្រុមគណបក្សប្រឆាំងទាំងនោះឡើយ ហើយថា ការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនឹងមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជានោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស