33 C
Phnom Penh

រដ្ឋាភិបាលទីក្រុងបាងកកនឹងចាត់វិធានការលើពលករបរទេសដែល ធ្វើការគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលទីក្រុងបាងកកនឹងចាត់វិធានការលើពលករបរទេសដែល ធ្វើការគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ក្រសួងការងាររបស់ថៃកាលពីថ្ងៃទី២៧ មិថុនា ប្រកាសថា ចាប់ពីថ្ងៃទី១ ខែកក្កដា រដ្ឋាភិបាលថៃនឹងចាត់វិធានការក្តៅទៅលើពលករទាំងឡាយណាដែលធ្វើការមិនមានប័ណ្ណអនុញ្ញាតការងារ ឬធ្វើការដោយខុសច្បាប់ក្នុងទឹកដីថៃ។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារថៃឲ្យដឹងថា ពលករខុសច្បាប់នឹងត្រូវទទួលការផាកពិន័យរាប់ម៉ឺនបាត ហើយប្រឈមនឹងការបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ព្រមទាំងហាមឃាត់មិនឱ្យធ្វើការនៅប្រទេសថៃ រយៈពេល២ ឆ្នាំ ដោយគិតចាប់ពីថ្ងៃធ្វើការផាកពិន័យ។

ចំណែកនិយោជក ឬថៅកែទាំងឡាយណាដែលប្រើប្រាស់ពលករខុសច្បាប់ ក៏នឹងត្រូវទទួលការផាកពិន័យរាប់ម៉ឺនបាតដូចគ្នា ហើយនឹងប្រឈមការហាមមិនឱ្យជួលពលករបរទេសរយៈពេល៣ឆ្នាំថែមទៀត។

រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានពលរដ្ឋខ្មែរប្រហែល១លាននាក់កំពុងធ្វើការជាកម្មករស្របច្បាប់ និងខុសច្បាប់នៅក្នុងប្រទេសថៃ។

អាជ្ញាធរថៃបានទុកពេលឲ្យកម្ពុជាផ្តល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុករបស់ខ្លួន ឲ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ មុននឹងប្រទេសថៃចាប់ផ្តើមអនុវត្តច្បាប់ការងារថ្មីរបស់ខ្លួនជាផ្លូវការ។

ពាក់ព័ន្ធនឹងបញ្ហានេះ កម្ពុជាបានបញ្ជូនក្រុមការងារអន្តរក្រសួងជាង៣រយនាក់ ចុះទៅកាន់មជ្ឈមណ្ឌលចំនួន ៣ នៅទីក្រុងបាងកក ខេត្តបុទុមឋានី និងខេត្ត រ៉ាក់យ៉ង ប្រទេសថៃ ដើម្បីសហការជាមួយភាគីថៃ ក្នុងការផ្តល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស