27 C
Phnom Penh

លោក ហ៊ុន សែន ព្រមានមិនអោយមានការរិះគន់គោលនយោបាយរបស់គណបក្ស កាន់អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ព្រមានមិនអោយមានការរិះគន់គោលនយោបាយរបស់គណបក្ស កាន់អំណាច លោក ហ៊ុន សែន ប្រកាសជាថ្មីម្ដងទៀត មិនឲ្យគណបក្សនយោបាយផ្សេងៗបន្តោសបង្អាប់គោលនយោបាយគណបក្សប្រជាជនកម្ពុជារបស់លោក នៅពេលឃោសនាបោះឆ្នោត។

ការព្រមានរបស់លោក ហ៊ុន សែន ធ្វើឡើងនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែមិថុនា ដោយព្រមានរាល់គណបក្សនយោបាយឲ្យឈប់ប្រើប្រាស់ឈ្មោះ របស់លោក ដើម្បីធ្វើការវាយប្រហារ ហើយថែមទាំងហាមមន្រ្តីរបស់លោក មិនឲ្យឆ្លើយតបទៅមេដឹកនាំគណបក្សដែលរិះគន់គណបក្សរបស់លោកទៀតផង។

កាលពីសប្ដាហ៍មុន លោក ហ៊ុន សែន ធ្លាប់បានចំអកឲ្យលោក យ៉ងសាំង កុមារ បេក្ខភាពឈ្មោះជានាយករដ្ឋមន្រ្តីសំរាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋានថា លោកជាអ្នកបញ្ជូនលោកយ៉ង សាំងកុមារទៅរៀននៅប្រទេសអាល្លឺម៉ង់។

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតនិយាយថា ការរិះគន់គោលនយោបាយរបស់គណបក្សកាន់អំណាចគឺជារឿងធម្មតាក្នុងសង្គមប្រជាធិបតេយ្យ ហើយគណបក្សទាំងឡាយណាដែលចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត គឺចៀសមិនរួចពីការរិះគន់របស់ដៃគូប្រកួតប្រជែងនោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស