25.3 C
Phnom Penh

គ.ជ.ប.ទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាង៥ម៉ឺននាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ.ជ.ប.ទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាង៥ម៉ឺននាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីថ្ងៃទី២៧ ខែមិថុនា ប្រកាសថា ខ្លួនបានទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិជាងប្រាំម៉ឺននាក់ហើយអ្នកសង្កេតការណ៍អន្តរជាតិភាគច្រើនមកពីប្រទេសចិន ភូមា ឥណ្ឌូនេស៊ី និងសិង្ហបូរីជាដើម។

អ្នកនាំពាក្យ គ.ជ.ប.លោក ហង្ស ពុទ្ធា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា គ.ជ.ប.ទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជាង៥ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី ២៧ មិថុនា និងកំពុងពិនិត្យមើលសំណើសុំរបស់អ្នកសង្កេតការណ៍ជាង៨ រយនាក់បន្ថែមទៀត។

លោកបន្តថា ក្នុងចំណោមអ្នកសង្កេតការណ៍ទាំងនោះ មាន១៧ នាក់ មកពីស្ថានទូតចិន សឹង្ហបុរី និងមីយ៉ាន់ម៉ា ហើយ គ.ជ.ប.កំពុងពិនិត្យមើលសំណើសុំរបស់អ្នកសង្កេតការណ៍អន្តរជាតិចំនួន១៤នាក់ផ្សេងទៀត។

លោកបន្តថា អ្នកសង្កេតការណ៍អន្តរជាតិចំនួន៣០នាក់ផ្សេងទៀតមកពីអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែលពួកគេនឹងមកដល់កម្ពុជា មួយថ្ងៃមុនការបោះឆ្នោត ដើម្បីទទួលបានការបណ្តុះបណ្តាលអំពីច្បាប់ និងនិតិវិធីនៃការបោះឆ្នោត។

ក្រុមអ្នកឃ្លាំមើលឯករាជ្យអំពីដំណើរការបោះឆ្នោតនៅកម្ពុជាអះអាងថា ដើម្បីចាត់ទុកដំណើរការបោះឆ្នោតមួយជាដំណើរការបោះឆ្នោតតាមស្តង់ដារប្រជាធិបតេយ្យពិតប្រាកដនោះលុះត្រាតែ នយោបាយនៅមុនការបោះឆ្នោត ការឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោត និងថ្ងៃប្រកាសលទ្ធផលបោះឆ្នោតមានបរិយាកាសល្អ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស