វីដេអូ

លោក ហ៊ុន សែន គ្រោងផ្តល់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋជិត៤០០គ្រួសារ នៅខណ្ឌមានជ័យ

By ឌឹ ខេមបូឌា ដេលី

June 29, 2018

លោក ហ៊ុន សែន គ្រោងផ្តល់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋជិត៤០០គ្រួសារ នៅខណ្ឌមានជ័យ លោកហ៊ុន សែន កាលពីថ្ងៃទី២៧ គ្រោងផ្តល់កម្មសិទ្ធិដីធ្លីដល់ពលរដ្ឋចំនួន ៣៨០ គ្រួសារ នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីអោយពួកគេមានសិទ្ធិរស់នៅស្របច្បាប់ លែងមានការភិតភ័យបាត់បង់ដីធ្លី។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថា ក្រោយពេលបោះឆ្នោតរួចក្រុមប្រជាពលរដ្ឋទាំងនោះនឹងទទួលបានកម្មសិទ្ធិដីធ្លីភា្លម ហើយនឹងមានការចុះវាស់វែងពីមន្ត្រីជំនាញដើម្បីធ្វើប័ណ្ណកម្មសិទ្ធិ និងប្រគល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់តែម្តង។

ការប្រកាសសន្យាផ្តល់ប្លង់កម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋនៅពេលនេះ ស្របពេលដែលការបោះឆ្នោតកំពុងខិតជិតចូលមកដល់ ខណៈរបបលោក ហ៊ុន សែន កំពុងបញ្ចុះបញ្ចូលពលរដ្ឋឲ្យចេញទៅបោះឆ្នោត អោយបានច្រើនដើម្បីបំពេញភាពស្របច្បាប់នៃការបោះឆ្នោត និងរដ្ឋាភិបាលរបស់លោក។

ទោះជាយ៉ាងណាក៏ដោយ ក្រុមសង្គមស៊ីវិលបានសាទរចំពោះការសន្យារបស់លោក ហ៊ុន សែន ក្នុងការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ប៉ុន្តែការផ្តល់កម្មសិទ្ធិដីធ្លីនោះត្រូវធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌ ហើយគ្មានអំពើពុករលួយ៕