26 C
Phnom Penh

លោកហ៊ុន សែន បញ្ជូនមន្រ្តីទៅចរចាជាមួយសហគមន៍អឺរ៉ុបកុំឲ្យដកការអនុគ្រោះពន្ធសម្រាប់កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែន បញ្ជូនមន្រ្តីរបស់លោកទៅចរចាជាមួយសហគមន៍អឺរ៉ុបដើម្បីកុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជា លោក ហ៊ុន សែន បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់សហភាពអឺរ៉ុបដោយស្ងាត់ៗដើម្បីបញ្ចុះបញ្ចូលពួកគេកុំឱ្យដកប្រព័ន្ធអនុគ្រោះពន្ធខាងផ្នែកពាណិជ្ជកម្មពីកម្ពុជា។

លោក ហ៊ុន សែន បានចាត់តាំងឱ្យ លោក សុក ស៊ីផាន់ណា ដែលជាទីប្រឹក្សាផ្ទាល់របស់លោក និងជាអ្នកជំនាញខាងការទូត ឱ្យដឹកនាំបេសកកម្មនេះ តាំងពីថ្ងៃទី ១៨ ខែមិថុនា។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាដែលទើបចេញផ្សាយកាលពីថ្ងៃទី២៨ ខែមិថុនាឲ្យដឹងថា គណៈប្រតិភូរបស់កម្ពុជាទាំងនេះនឹងដើរបញ្ចុះបញ្ចូលមន្ត្រីជាន់ខ្ពស់ និងឥស្សរជនសំខាន់ៗនៃសហភាពអឺរ៉ុប ដើម្បីកុំឱ្យដកប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធនាំចេញពីកម្ពុជា។

ក្រុមអ្នកឃាំ្លមើលនិយាយថា របបលោក ហ៊ុន សែន កំពុងមានការព្រួយបារម្ភអំពីការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា បើទោះបីខ្លួនតែងអះអាងមិនខ្វល់ពីការដាក់សម្ពាធរបស់សហគមន៍អន្តរជាតិ ចំពោះករណីរំលោភសិទ្ធិមនុស្ស និងបំផ្លាញគោលការណ៍ប្រជាធិបតេយ្យក៏ដោយ។

ក្រុមសហជីពបារម្ភថា ប្រសិនបើសហគមន៍អឺរ៉ុបសំរេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាមែន នោះវាប៉ះទង្គិចខ្លាំងដល់ទីផ្សារលក់ផលិតផលរបស់កម្ពុជាដែលមានតំលៃប្រហែល៧ពាន់លានដុល្លារ សហរដ្ឋអាមេរិក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស