Latest
រដ្ឋមន្ត្រីការងារ៖ កម្ពុជាឈានមុខក្នុងការអនុវត្តកម្មវិធីការងារសមរម្យនិងផ្តល់ការការពារសិទ្ធិកម្មករ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថា កម្ពុជាជាប្រទេសឈានមុខក្នុងការអនុវត្តកម្មវិធីការងារសមរម្យដែលបានផ្តល់ការការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានាជូនកម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានល្អ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង លើកឡើងក្នុងពិធីបើកសិក្ខាសាលាស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នេះថា កម្ពុជាពិតជាមានមោទកភាពដែលក្លាយជាប្រទេសឈានមុខក្នុងការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្មវិធីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ នេះ។
លោក អ៊ិត សំហេង បញ្ជាក់ថា...