27 C
Phnom Penh

ក្រុមអ្នកច្បាប់អន្តរជាតិបារម្ភអំពីដំណើរឆ្ពោះទៅរកការដឹកនាំបែបផ្តាច់ការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកច្បាប់អន្តរជាតិបារម្ភអំពីដំណើរឆ្ពោះទៅរកការដឹកនាំបែបផ្តាច់ការ គណៈកម្មការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists) កាលពីថ្ងៃទី២៨ ខែមិថុនា បានសម្តែងការព្រួយបារម្ភអំពីការដឹកនាំឆ្ពោះទៅរករបបផ្តាច់ការនៅកម្ពុជា។

ការអះអាងរបស់គណៈកម្មការអ្នកច្បាប់អន្តរជាតិនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់អង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្ស ជុំវិញស្ថានភាពធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។

សេចក្តីថ្លែងការណ៍របស់គណៈកម្មការអ្នកច្បាប់អន្តរជាតិអះអាងថា កម្ពុជាកំពុងរីករាលដាលនៃការគាបសង្កត់សិទ្ធិមនុស្ស បណ្តាលឲ្យប៉ះទង្គិចធ្ងន់ធ្ងរដល់ការបោះឆ្នោតសកលនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។

សេចក្តីថ្លែងការណ៍ដដែលឲ្យដឹងថា របបលោក ហ៊ុន សែន បានប្រើ ប្រាស់ប្រព័ន្ធយុត្តិធម៌ដើម្បីដាក់សម្ពាធដល់អង្គការសង្គមស៊ីវិលបណ្តាញសារព័ត៌មានឯករាជ្យ និងគណបក្សប្រឆាំង។

របាយការណ៍ដដែលអោយដឹងទៀតថា រដ្ឋាភិបាលក្រុងភ្នំពេញបានបង្កើតក្រុមតាមដានព័ត៌មានតាមប្រព័ន្ធអ៊ិនធឺណែត និងបណ្តាញ សង្គមហ្វេសប៊ុក ហើយបានចាប់ក្រុមអ្នករិះគន់ដាក់ពន្ធនាគារថែមទៀត។

គណៈកម្មការអ្នកច្បាប់អន្តរជាតិបានជំរុញឲ្យអង្គការសហប្រជាជាតិ ចូលរួមដោះស្រាយវិបត្តិនៅកម្ពុជា ជាពិសេសនៅមុនការបោះឆ្នោតជាតិដែលកំពុងខិតជិតចូលមកដល់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស