28 C
Phnom Penh

តុលាការកំពូលសំរេចបន្តឃុំខ្លួន លោក គឹម សុខ ក្នុងពន្ធនាគារព្រៃស ដដែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការកំពូលសំរេចបន្តឃុំខ្លួន លោក គឹម សុខ ក្នុងពន្ធនាគារព្រៃស ដដែល តុលាការកំពូលកាលពីម្សិលម៉ិញបានសម្រេចតម្កល់សាលដីការបស់តុលាការក្រុងភ្នំពេញទុកជាបានដដែល ដែលបានកាត់ទោសអ្នកវិភាគនយោបាយឯករាជ្យគឺលោក គឹម សុខ ឲ្យជាប់ឃុំរយៈពេល១៨ខែពីបទបរិហារកេរ្ត៍ គណបក្សប្រជាជនកម្ពុជាថាជាអ្នកនៅពីក្រោយនៃការសម្លាប់បណ្ឌិត កែម ឡី។

គិតត្រឹមខែចុងខែមិថុនា ឆ្នាំ ២០១៨ នេះ លោក គឹម សុខ បានជាប់ពន្ធនាគារអស់រយៈពេលជាង១៦ខែ ហើយដូច្នេះលោកអាចនឹងត្រូវ ដោះលែងឲ្យមានសេរីភាពឡើងវិញក្នុងរយៈពេលពីរខែទៀត។

ហើយលោកទំនងជានឹងត្រូវអនុវត្តទោសទាំងស្រុងក្នុងពន្ធនាគារសរុប១៨ ខែ តាមការសម្រេចរបស់តុលាការទាំងពីរថ្នាក់។

ក្រុមសិទ្ធិមនុស្សសម្តែងមការសោកស្តាយចំពោះការសម្រេចរបស់តុលាការកំពូល។

ពួកគេនិយាយថា តុលាការគួរស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតកបាញ់សម្លាប់នោះវិញ ប្រសើរជាងចាប់ក្រុមអ្នករិះគន់ដាក់គុគនោះ។

តុលាការក្រុងភ្នំពេញបានកាត់ទោសឱ្យលោក គឹម សុខ ជាប់ពន្ធនាគារ១ ឆ្នាំកន្លះ ពីបទចោទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្ត៍ិជាសាធារណៈ តាមពាក្យបណ្តឹងរបស់លោក ហ៊ុន សែន។

ជាងនេះទៅទៀត តុលាការរបស់លោក ហ៊ុន សែន ក៏បានផ្តន្ទាទោសអតីតប្រធានគណបក្សប្រឆាំងគឺលោក សមរង្ស៊ី និងអតីតសមាជិកព្រឹទ្ធសភារបស់គណបក្សសម រង្ស៊ី គឺលោកស្រី ថាក់ ឡានី ដោយសាររិះគន់របបលោក ហ៊ុន សែន ថា ជាអ្នកសម្លាប់ លោកបណ្ឌិត កែម ឡី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស