29 C
Phnom Penh

កូនប្រុសលោក ហ៊ុន សែនបំពាក់អាវុធធុនវែងដល់ប៉ូលិសត្រៀមបង្ក្រាបការតវ៉ាអំឡុងការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុសរបស់លោក ហ៊ុន សែន បំពាក់អាវុធធុនវែងដល់ប៉ូលិសក្រុង ភ្នំពេញដើម្បីត្រៀមបង្ក្រាបការតវ៉ាអំឡុងការបោះឆ្នោតខាងមុខ កូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចរបស់ក្រសួងការពារជាតិ និងលោក ជួន សុវណ្ណ ស្នងការនគបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនានេះបានបំពាក់អាវុធវែងចំនួន៤១ដើម ដល់កងកម្លាំងនគរបាលអន្តរាគមន៍ រាជធានីភ្នំពេញ ដើម្បីបង្ក្រាបការតវ៉ាណាមួយ ដែលអាចកើតឡើងជាយថាហេតុក្នុងអំឡុងពេលបោះឆ្នោតជាតិខាងមុខនេះ។

ការបំពាក់អាវុធវែងទំនើបចំនួន៤១ដើមនេះ ធ្វើឡើងក្រោយពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch បានលាតត្រដាងឧត្តមសេនីយ៍ចំនួន១២រូបនៃរបបលោក ហ៊ុន សែន ដែលមានប្រវត្តិអាក្រក់ខាងការរំលោភសិទ្ធិមនុស្ស និងអំពើមនុស្សឃាត ដែលទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ដើម្បីយកទៅកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកជួន សុវណ្ណ ស្នងការនគបាលរាជធានីភ្នំពេញចុះផ្សាយថា លោកបានបញ្ជាទៅកងកម្លាំងនគរបាលខណ្ឌ ទាំង១២ឲ្យត្រៀមជានិច្ចដើម្បីទប់ទល់នឹងបាតុភាពអាក្រក់ណាមួយដែលអាចកើតឡើងជា យថហេតុ ក្នុងអំឡុងពេលដំណើរការបោះឆ្នោត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស