38.8 C
Phnom Penh

ការបកស្រាយរបស់លោកហ៊ុន សែនចំពោះទឹកលិចក្រុងភ្នំពេញដែលពលរដ្ឋរិះគន់ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការបកស្រាយរបស់លោកហ៊ុន សែនចំពោះទឹកលិចក្រុងភ្នំពេញដែលពលរដ្ឋរិះគន់ខ្លាំង លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីម្សិលម៉ិញបានសុំទោស ជាលើកដំបូងដល់ពលរដ្ឋក្នុងទីក្រុងភ្នំពេញចំពោះជំនន់ទឹកភ្លៀង ដែលបានជន់លិចទីក្រុង។

ការសុំទោសរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅកាលពីថ្ងៃសុក្រ។

លោក ហ៊ុន សែន អះអាងថា ទឹកជំនន់នេះគឺដោយសារតែភ្លៀងខ្លាំង ហើយសូម្បីតែទឹកទន្លេមេគង្គក៏ហូរមិនទាន់ដែរ ព្រោះទឹកហូរច្រើនចាក់ទៅផ្នែកខាងក្រោមមិនទាន់។

លោកបន្តថា ជន់លិចនេះ មិនមែនមានតែរាជធានីភ្នំពេញនោះទេ ប៉ុន្តែបណ្តាក្រុងនានា លើពិភពលោក ក៏បានជួបគ្រោះទឹកជំនន់បែបនេះដែរ។

លោកហ៊ុន សែន អះអាងថា មូលហេតុដែលទីក្រុងភ្នំពេញស្ទះចរាចរណ៍ ស្ទះលូ និងស្ទះសំរាមជាដើមនោះគឺដោយសារទីក្រុងភ្នំពេញកំពុងមានការអភិវឌ្ឍ ហើយពលរដ្ឋសម្បូរអាហារបរិភោគ។

ជាងនេះទៅទៀត លោក ហ៊ុន សែនបានរិះគន់ចំពោះការចោលសំរាមទៅក្នុងទឹកដែលបង្កអោយស្ទះលូ ដែលធ្វើអោយមានការជន់លិចនៅរាជធានីភ្នំពេញ។

លោក ហ៊ុន សែនស្នើឱ្យពលរដ្ឋមានការយោគយល់ និងចូលរួមជាមួយលោក ដើម្បីដោះស្រាយបញ្ហាថង់ផ្លាស្ទិក។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការអះអាងរបស់លោក ហ៊ុន សែន គ្រាន់តែដើម្បីការពារសមិទ្ធផលនៃការក្តោបក្តាប់អំណាចរបស់លោកជាង៣០ឆ្នាំមកនេះ តែប៉ុណ្ណោះ ខណៈទឹកកំពុងជន់លិចទីក្រុងភ្នំពេញដោយសារការលុបប្រព័ន្ធរំដោះទឹក ដូចជាបឹកកក់ដែលនាំឲ្យមានការប៉ះទង្គិចខ្លាំងដល់ប្រជាប្រិយភាពរបស់លោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស