33 C
Phnom Penh

អង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីពេលថ្មីៗ នេះ បានអំពាវនាវឲ្យដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុនត្រូវតែចាត់វិធានការទណ្ឌកម្មឲ្យបានឆាប់ទៅលើក្រុមមន្រ្តីដែលរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។

ក្រុមនេះអះអាងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីចុងខែឧសភាបានចេញបម្រាមហាមអ្នកកាសែតមិនឲ្យរាយការណ៍ព័ត៌មានអំពីដំណើរការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។

គ.ជ.ប.កាលពីថ្ងៃទី ២៤ ខែឧសភា បានដាក់ចេញនូវក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងអាចដាក់ពិន័យអ្នករាយការណ៍ព័ត៌មាន ណាដែលហ៊ានផ្សាយព័ត៌មានបង្កឲ្យមានការប៉ះទង្គិចដល់សន្ដិសុខជាតិ ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ឬ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

ប្រធានការិយាល័យអង្គការអ្នកកាសែតគ្មានព្រំដែនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Daniel Bastard បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនេះមានចរិតផ្តាច់ការ។

លោកបន្តថា ការរឹតត្បិតសិទ្ធិសេរី ភាពអ្នកសារព័ត៌មានបែបនេះ គឺជាចំណាត់ការចុងក្រោយនៃរបបរបស់លោក ហ៊ុន សែន ដែលមានចេតនាបំបិទមាត់ក្រុមអ្នកហ៊ានរិះគន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស