28 C
Phnom Penh

ពលរដ្ឋខ្មែរនៅអូស្រ្តាលី និងសហរដ្ឋអាមេរិកគ្រោងធ្វើបុណ្យរួមគ្នា រម្លឹកខួបពីរឆ្នាំជូនលោកបណ្ឌិត កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរក្នុងប្រទេសអូស្រ្តាលី និងនៅសហរដ្ឋអាមេរិកគ្រោងធ្វើបុណ្យរួមគ្នា រម្លឹកខួបពីរឆ្នាំជូនលោកបណ្ឌិត កែម ឡី ពលរដ្ឋខ្មែរនៅក្រៅប្រទេសគ្រោងធ្វើពិធីរំលឹកពី វីរៈភាព ស្នាដៃ និងកេរដំណែលរបស់លោកបណ្ឌិត កែម ឡី បន្ទាប់ពីលោកត្រូវបានឃាតករបាញ់សម្លាប់រយៈពេលពីរឆ្នាំមកហើយ។

សហគមន៍ខ្មែរក្នុងប្រទេសក្នុងទីក្រុងAdelaide ទីក្រុងSydneyនិងទីក្រុងMelbourne នឹងធ្វើពិធីរម្លឹកវិញ្ញាណក្ខន្ធដល់លោកបណ្ឌិត កែម ឡី នៅថ្ងៃទី៧ ខែកក្កដាខាងមុខនេះ ដែលនឹងមានការចូលរួមច្រើនពីប្រជាពលរដ្ឋ។

សហគមន៍ខ្មែរនៅក្រៅប្រទេសចាត់ទុកលោក កែម ឡី ជាអវតាតំណាងឲ្យសច្ចភាព និងការហ៊ានលះបង់ដើម្បីការបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

ចំណែកពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកវិញក៏នឹងរៀបចំពិធីរំលឹកខួបពីរឆ្នាំនេះនៅថ្ងៃ៧ ខែកក្កដា ខាងមុខនេះដែរដូចជានៅរដ្ឋកាលីហ្វ័រញ៉ា រដ្ឋម៉ាសាជូសេធ និងបណ្តារដ្ឋជាច្រើនទៀត។

លោកបណ្ឌិត កែម ឡីគឺជាអ្នកឃ្លាំមើល និងជាអ្នកស្រាវជ្រាវសង្គមដែលហ៊ានរិះគន់របបលោក ហ៊ុន សែន ត្រង់ៗឥតសំចៃមាត់ ផ្អែកលើ ទិន្នន័យច្បាស់លាស់ដោយមិនគិតពីគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

លោកត្រូវបានឃាតករដៃដល់បាញ់សម្លាប់ទាំងកណ្តាលថ្ងៃត្រង់កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦ ក្នុងហាងស្តាម៉ាត នៃស្ថានីយ៍ចាក់សាំងកាលតិច ក្បែរស្តុបបូកគោ ក្នុងទីក្រុងភ្នំពេញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស