40.9 C
Phnom Penh

ពលរដ្ឋខ្មែរក្នុងទីក្រុងតូក្យូគ្រោងធ្វើបាតុកម្មជាលើកទី២ ប្រឆាំងការបោះឆ្នោតនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរក្នុងទីក្រុងតូក្យូគ្រោងធ្វើបាតុកម្មជាលើកទី២ ប្រឆាំងការបោះឆ្នោតនៅកម្ពុជា ពលរដ្ឋខ្មែរក្នុងទីក្រុងតូក្យូប្រទេសជប៉ុននឹងធ្វើមហាបាតុកម្មលើកទី២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៩ ខែកក្កដាគឺចំថ្ងៃបោះឆ្នោត ដែលពួកគេចាត់ទុកថា ជាការបោះឆ្នោតបែបឡប់ឡែដែលកំពុងរៀបចំឡើងដោយរដ្ឋាភិបាលលោក ហ៊ុន សែន ក្រោយពីបានរំលាយគណបក្សសង្គ្រោះជាតិ និងហាមគណបក្សនេះមិនអោយចូលរួមក្នុងការបោះឆ្នោត។

បាតុកម្មនេះគឺដើម្បី បដិសេធការបោះឆ្នោតបែបបោកប្រាស់ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ កក្កដាដោយ ទាមទារអោយពលរដ្ឋកុំចេញទៅបោះឆ្នោត។

ជាងនេះទៅទៀត សហគមន៍ខ្មែរក្នុងទីក្រុងតូក្យូ បាន អំពាវនាវឲ្យពលរដ្ឋខ្មែរក្នុងប្រទេសជប៉ុនទាំងអស់ធ្វើយ៉ាងណានាំគ្នា ទូរស័ព្ទទៅក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្ដិ កុំឲ្យទៅចូលរួមការបោះឆ្នោតនៅពេលខាងមុខជាដាច់ខាត។

កាលពីសប្តាហ៍កន្លងទៅនេះ ពលរដ្ឋខ្មែររាប់រយនាក់បាននាំគ្នាធ្វើបាតុកម្ម នៅក្នុងសួនហ៊ីប៊ីយ៉ា កណ្តាល ទីក្រុងតូក្យូ ក្បែរក្រសួងការបរទេសជប៉ុន។

ពួកគេបានទាមទារឲ្យជប៉ុនបញ្ឈប់ការផ្តល់ជំនួយដល់ ការបោះឆ្នោតនៅកម្ពុជា។

កុំទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ និងកុំទទួលស្គាល់លទ្ធផលពីការបោះឆ្នោតនេះ និងទាមទារឲ្យជប៉ុនបិទទិដ្ឋាការដល់មន្រ្តីពុករលួយ និងមន្រ្តីរំលោភសិទ្ធិមនុស្សនៅកម្ពុជា កុំឲ្យចូលក្នុងប្រទេសជប៉ុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស