31 C
Phnom Penh

ពលរដ្ឋខ្មែរនៅកាណាដាបានដាក់ញត្តិទៅរដ្ឋសភាប្រទេស នេះឲ្យធ្វើអន្តរាគមន៍វិបត្តិនយោបាយនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរនៅកាណាដាបានដាក់ញត្តិទៅរដ្ឋសភាប្រទេស នេះឲ្យធ្វើអន្តរាគមន៍វិបត្តិនយោបាយនៅកម្ពុជា ពលរដ្ឋខ្មែរក្នុងប្រទេសកាណាដា ជំរុញឲ្យរដ្ឋាភិបាលដែលជាម្ចាស់ ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះកុំទទួល ស្គាល់ការបោះឆ្នោតនៅកម្ពុជា ដោយសារតែរបបក្រុងភ្នំពេញបច្ចុប្បន្ន បានបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងបានរំលោភសិទ្ធិ មនុស្សធ្ងន់ធ្ងរ។

ពួកគេទាមទារឲ្យប្រទេសកាណាដា បង្ហាញជំហររបស់ខ្លួនចំពោះមុខ អន្តរជាតិដើម្បីសម្តែងក្តីបារម្ភធ្ងន់ធ្ងរចំពោះការបោះឆ្នោតជាតិនៅចុង ខែកក្កដាខាងមុខ។

ជាងនេះទៅទៀតពួកគេទាមទារឲ្យប្រទេសកាណាដា កោះប្រជុំបណ្តាប្រទេសជាហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឡើងវិញដើម្បីដោះស្រាយវិបត្តិនយោបាយឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ជាចុងក្រោយ ក្រុមពលរដ្ឋខ្មែរ-កាណាដា ជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសលោកសេរីមួយនេះដាក់ទណ្ឌកម្មបិទទិដ្ឋាការដល់មន្រ្តីរដ្ឋាភិបាលកម្ពុជាជាន់ខ្ពស់ទាំងឡាយ ដែលបានចូលដៃចូលជើងជាមួយលោក ហ៊ុន សែន ក្នុងការសម្លាប់ប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។

កាលពីថ្ងៃទី២៨ ខែមិថុនា គណៈកម្មការអ្នកច្បាប់អន្តរជាតិ បានសម្តែងការព្រួយបារម្ភអំពីការដឹកនាំរបស់លោក ហ៊ុន សែន ដែលកំពុងបោះពួយឆ្ពោះទៅរករបបផ្តាច់ការនៅកម្ពុជាតាមរយៈការបំផ្លាញគោលការណ៍ប្រជាធិបតេយ្យ ការបិទបណ្តាញសារព័ត៌មានឯករាជ្យ ការឃុំខ្លួនរាល់អ្នកទោសនយោបាយ និងបញ្ហារំលោភសិទ្ធិមនុស្សជាច្រើនទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស