Latest
ទីប្រឹក្សានិងជំនួយការរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ហក់ឡើងដល់ជាង ២ពាន់នាក់គិតត្រឹមចុងខែកញ្ញានេះ
ការតែងតាំងទីប្រឹក្សា និងជំនួយការសម្រាប់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត បានហក់ឡើងដល់ជាង ២ពាន់នាក់ (២២៧៦នាក់) ហើយ គិតត្រឹមចុងខែកញ្ញា នេះ ប៉ុន្តែចំនួននេះគេនៅមិនទាន់រាប់បញ្ចូលចំនួនទីប្រឹក្សា និងជំនួយការរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងទីប្រឹក្សា ជំនួយការអមក្រសួងនានា និងរដ្ឋលេខាធិការដ្ឋានដែលមានចំនួនរាប់រយនាក់ទៀតនៅឡើយទេ។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យមួយដោយតែងតាំងមុខតំណែងជាទីប្រឹក្សាអមស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំនួន ៥នាក់បន្ថែមទៀត បន្ទាប់ពីទីប្រឹក្សាចំនួន ៨នាក់ត្រូវបានតែងតាំងកាលពីថ្ងៃទី៥...