28.4 C
Phnom Penh

លោក ហ៊ុន សែន បញ្ជាឲ្យចាត់វិធានការចំពោះអ្នកញុះញង់ថា ទឹកខ្មៅធ្វើឲ្យអ្នកបោះឆ្នោតស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បញ្ជាឲ្យចាត់វិធានការចំពោះអ្នកញុះញង់ថា ទឹកខ្មៅជ្រលក់ម្រាមដៃអាចធ្វើឲ្យអ្នកបោះឆ្នោតស្លាប់ លោកហ៊ុន សែន កាលពីម្សិលមិញ បានបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការលើជនទាំងឡាយណាដែល បានប្រជុំគ្នាជាសម្ងាត់ដើម្បីរៀបចំផែនការញុះញង់ថា ទឹកខ្មៅសម្រាប់ឱ្យអ្នកបោះឆ្នោតជ្រលក់ម្រាមដៃ នៅថ្ងៃទី២៩ ខែកក្កដា នឹងធ្វើឱ្យអ្នកបោះឆ្នោតស្លាប់ ក្រោយរយៈពេល២៤ម៉ោង។

លោកអះអាងថា លោកបានបញ្ចូនព័ត៌មាននេះទៅឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកទៀ បាញ់ និងបញ្ជូនទៅឲ្យក្រសួងមហាផ្ទៃរួចរាល់ហើយដើម្បីឲ្យចាត់វិធានការបន្ទាន់ មិនលើកលែងជាដាច់ខាត។

លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យមន្ត្រីជំនាញនៃរបបលោក ដំឡើងប្រព័ន្ធតាមដានការធ្វើសកម្មភាពនានា តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដើម្បីទប់ស្កាត់ និងចាត់វិធានការទៅលើជនណា ដែលហ៊ានបង្ហោះព័ត៌មានទាំងឡាយណាដែលអាចធ្វើឲ្យប៉ះពាល់ ដល់ការបោះឆ្នោត និងធ្វើឲ្យមានភាពចលាចលផងដែរ។

លោកហ៊ុន សែនក៏បានព្រមានដែរថា អ្នកដែលហ៊ានរៀបចំគម្រោងបង្កចលនាចលបំផ្លាញសន្តិសុខជាតិ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះទេ នោះលោកនឹងចាត់វិធានការបង្ក្រាប ដោយមិនលើកលែងនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃាំ្លមើលនិយាយថា ការព្រមានរបស់លោក ហ៊ុន សែន អាចជាលេសនយោបាយដើម្បីធ្វើបាបជនទាំងឡាយណាដែលមានទស្សនៈផ្ទុយពីការដឹកនាំរបស់លោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស