34 C
Phnom Penh

លោក ហ៊ុន សែន បានការពារជនជាតិចិនជាថ្មីទៀត ក្រោយពេលចិនបញ្ជូន អ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានការពារជនជាតិចិនជាថ្មីទៀត ក្រោយពេលចិនបានសំរេចបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃច័ន្ទអះអាងថា វត្តមានរបស់ជនជាតិចិននៅកម្ពុជាដ៏ច្រើន ដោយសារគម្រោងអភិវឌ្ឍន៍ខ្នាតធំនៅកម្ពុជាជាគម្រោងរបស់ចិន ហើយកម្ពុជាមិនទាន់មានធនធានមនុស្សគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកវិនិយោគចិន។

លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនមានការខាតបង់ណាមួយឡើយ ចំពោះការពង្រឹងទំនាក់ទំនងជាមួយមហាយក្សចិន ហើយមិនត្រឹមតែកម្ពុជានោះទេ សូម្បតែអាស៊ានទាំងមូលក៏ដូចគ្នាដែរ។

លោកបញ្ជាក់ថា កម្ពុជានឹងបន្តប្រឹងប្រែងរឹតចំណងមិត្តភាពជាមួយប្រទេសចិន ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ស្របតាមព្រះរាជតម្រិះរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ។

លោកបញ្ជាក់ថា វត្តមានរបស់ជនជាតិចិនគ្មានអ្វីត្រូវព្រួយបារម្ភឡើយ ព្រោះពួកគេទាំងនោះជាកម្មករជំនាញដែលកំពុងធ្វើការក្នុងការដ្ឋានសំណង់រាប់រយកន្លែងនៅកម្ពុជា។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថា វត្តមានរបស់ជនជាតិចិននៅកម្ពុជា បានបង្កើតទំនាស់រ៉ាំរ៉ៃមួយចំនួនជាមួយពលរដ្ឋ ពិសេស ជម្លោះដីធ្លី។

បច្ចុប្បន្ននេះ ចិនគឺជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជាក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ហើយ ជំនួយអភិវឌ្ឍន៍របស់ចិននៅកម្ពុជា មានទឹកប្រាក់សរុបជិត៣ពាន់លានដុល្លារអាមេរិករួមទាំងជំនួយជាប្រាក់កម្ចីដែលមានការប្រាក់ទាប និងជំនួយឥតសំណង។

តំណាងរាស្រ្តសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលគឺលោក Ted Yoho ធ្លាប់ អះអាងថា ចិនបានបោះពួយចូលប្រឡូក និងជំរុញឲ្យមានការរំលោភបំពានទាំងឡាយនៅកម្ពុជា ហើយចិនបានក្លាយអ្នកម្ចាស់ជំនួយដ៏ធំបំផុតរបស់កម្ពុជា និងកំពុងការពារអំណាចរបស់លោក ហ៊ុន សែន។

លោកបន្តថា ជាការតបស្នងវិញ លោក ហ៊ុន សែន បានបង្វែរកម្ពុជាទៅជាឧបករណ៍មួយសំរាប់បំរើដល់គោលនយោបាយការបរទេសរបស់ចិនដែលជួយឱ្យចិនអាចកាន់កាប់ដែនដីមួយផ្នែកធំនៅក្នុងដែនសមុទ្រចិនភាគខាងត្បូង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស