29.3 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលបរិស្ថានរកឃើញថា ប្រទេសសិង្ហបូរីមានជាប់ពាក់ព័ន្ធនឹងការនាំចូលខ្សាច់ខុសច្បាប់ពីកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលបរិស្ថានរកឃើញថា ប្រទេសសិង្ហបូរីមានជាប់ពាក់ព័ន្ធនឹងការនាំចូលខ្សាច់ខុសច្បាប់ពីកម្ពុជា ក្រុមអ្នកឃ្លាំមើលបរិស្ថានរកឃើញថា ប្រទេសសិង្ហបូរី បាននាំខ្សាច់ចូលច្រើនជាងគេបំផុតក្នុងពិភពលោក ហើយមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនខុសច្បាប់ខាងការនាំខ្សាច់ចូលប្រទេសរបស់ខ្លួនថែមទៀត។

កាសែតអង់គ្លេស The Guardian ចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី៣ ខែកក្កដា ដែលបង្ហាញថា រដ្ឋាភិបាលសិង្ហបូរីបាននាំខ្សាច់ចូលពីប្រទេសម៉ាឡេស៊ី ដែលមានភាពមិនប្រក្រតី ហើយខ្សាច់ទាំងនោះរងការចោទថា បានរត់ពន្ធ នាំចូលដោយខុសច្បាប់។

កន្លងមកប្រទេសសិង្ហបូរីក៏ធ្លាប់នាំខ្សាច់ចូលពីកម្ពុជារាប់លានតោនដែរ ហើយដែល ថវិកាពីការធ្វើពាណិជ្ជកម្មខ្សាច់ទាំងនេះមិនត្រូវបានចាត់ចែងឲ្យមានតម្លាភាពនោះឡើយ។

អង្គការមាតាធម្មជាតិកន្លងមកធ្លាប់រកឃើញថា រដ្ឋាភិបាលសិង្ហបូរី បាននាំខ្សាច់ចូលពីខេត្តកោះកុងចំនួនជាង៧០លានតោន ប៉ុន្តែបានបង្ហាញតួលេខតែជាង៣លានតោនប៉ុណ្ណោះ។

ប្រទេសសិង្ហបូរីត្រូវការខ្សាច់ជាច្រើនដើម្បីពង្រីកឆ្នេរសមុទ្ររបស់ខ្លួន ហើយកំពុងជាប់ពាក់ព័ន្ធនឹងផែនការលួចខ្សាច់ជាច្រើនពីបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស