27 C
Phnom Penh

ក្រសួងព័ត៌មានបានរំលឹកអ្នកកាសែតអំពីការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម និងអ៊ិនធើណិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងព័ត៌មានបានរំលឹកអ្នកកាសែតអំពីការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម និងអ៊ិនធើណិត ក្រសួងព័ត៌មានកាលពីថ្ងៃទី៣ ខែកក្កដា បានកោះហៅអ្នកកាសែតទៅដាស់តឿនក្រើនរំលឹកអំពីសេចក្តីប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងគេហទំព័រ និងបណ្តាញសង្គម នៅថ្ងៃទី៤ខែកក្កដានេះ។

អគ្គនាយកដ្ឋានព័ត៌មាន បានឲ្យដឹងថា កិច្ចប្រជុំនោះដើម្បីអប់រំដល់អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមគេហទំព័រ បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដើម្បីឲ្យពួកគេយល់ដឹងអំពីគោលបំណងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់រាល់ការផ្សព្វផ្សាយ និងចែកចាយខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ ឬ ទម្រង់ផ្សេងៗទៀត ដែលមានចេតនាបង្កចលាចលដែលអាចនាំឲ្យអន្តរាយដល់ វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ។

លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ ប្រកាសឱ្យអាជ្ញាធរប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាទំនើបដើម្បីតាមដានសកម្មភាពនានាលើហ្វេសប៊ុក (Facebook) ដើម្បីទប់ស្កាត់អ្នកដែលបង្ហោះព័ត៌មានដែលអាចធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោត។

ក្រុមអ្នកឃ្លាំមើលខាងផ្នែកសារព័ត៌មានបានរិះគន់ វិធានការរបស់របប លោក ហ៊ុន សែន នៅពេលនេះ ដោយនិយាយថា វាជាការរឹតត្បិតធ្ងន់ធ្ងរដល់សេរីភាពសារព័ត៌មាននៅមុនការបោះឆ្នោត ហើយអាចជះឥទ្ធិពលអវិជ្ជមានដល់ការបំពេញមុខងាររបស់អ្នកសារព័ត៌មាន និងសេរីភាពរបស់ពលរដ្ឋក្នុងការទទួលបានព័ត៌មាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស