35 C
Phnom Penh

លោក ហ៊ុន សែនច្រានចោលព័ត៌មានផ្សាយថារបបរបស់លោកបានអនុញ្ញាតអោយក្រុមហ៊ុនចិនវិនិយោគនៅបឹងយក្សឡោម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែនច្រានចោលព័ត៌មានផ្សាយថារបបរបស់លោកបានអនុញ្ញាតអោយក្រុមហ៊ុនចិនវិនិយោគនៅបឹងយក្សឡោម លោក ហ៊ុន សែន កាលពីថ្ងៃទី៣ ខែកក្កដា ម្សិលមិញនេះបានប្រកាសទាត់ចោលការចេញផ្សាយរបស់ព័ត៌មានរបស់កាសែតរស្មីកម្ពុជា ដែលផ្សាយថា រដ្ឋាភិបាលរបស់លោកបានសំរេចឲ្យក្រុមហ៊ុនចិន ធ្វើការវិនិយោគនៅរមណីដ្ឋានធម្មជាតិបឹងយក្សឡោមក្នុងខេត្តរតនគិរី រយៈពេល៧៥ឆ្នាំ។

លោក ហ៊ុន សែន បានសេរសរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា លោកនឹងមិនអនុញ្ញាតអោយមានការធ្វើ វិនិយោគបឹងធម្មជាតិយក្សឡោមទៅឲ្យក្រុមហ៊ុនមកពីប្រទេសនោះទេ។

កាសែតរស្មីកម្ពុជាកាលពីពេលកន្លងទៅថ្មីៗនេះ បានចេញផ្សាយអត្តបទមួយថា រដ្ឋាភិបាលលោកហ៊ុន សែន នឹងចេញច្បាប់អនុញ្ញាតឲ្យមានការធ្វើវិនិយោគនៅរមណីយដ្ឋានធម្មជាតិបឹងយក្សឡោម ក្នុងខេត្តរតនគិរី ឲ្យក្រុមហ៊ុនចិនឈ្មោះ Dacent Fortune Company វិនិយោគរយៈពេល៧៥ឆ្នាំ។

លោក ហ៊ុន សែនបានចោទជាសំណួរថា តើការចុះផ្សាយព័ត៌មានមិនពិតរបស់កាសែតរស្មីកម្ពុជាដូច្នេះធ្វើឡើងដើម្បីអ្វី? ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញកាសែតរស្មីកម្ពុជា ដែលជាកាសែតមាននិន្នាការគាំទ្ររបប របស់លោក ហ៊ុន សែនមានប្រតិកម្មតបតវិញនៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស