26 C
Phnom Penh

រដ្ឋមន្រ្តីក្រសួងការពារជាតិ ហាមមិនឲ្យយកឡាន និង សម្ភារៈយោធា ទៅប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្រ្តីក្រសួងការពារជាតិ ហាមមិនឲ្យយកឡាន និង សម្ភារៈយោធា ទៅប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ កាលពីថ្ងៃទី៣ ខែកក្កដា បានហាមមិនឲ្យមន្ត្រីរបស់លោកយករថយន្ត និងសម្ភារៈយោធា ទៅបម្រើឲ្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយឡើង។

ការដាក់បទបញ្ជាថ្មីរបស់លោកទៀ បាញ់ ត្រូវបានក្រុមអ្នកឃ្លាំមើលដំណើរការបោះឆ្នោតគាំទ្រ ហើយពួកគេលើកទឹកចិត្តឲ្យមានការអនុវត្ត តាមបទបញ្ជារបស់លោកទៀ បាញ់ ដើម្បីកុំឲ្យប៉ះពាល់ដល់មុខមាត់ស្ថាប័នរដ្ឋ និង ប៉ះពាល់ដល់សតិអារម្មណ៍របស់ពលរដ្ឋដែលខំបង់ពន្ធជូនរដ្ឋនោះ។

សារព័ត៌មានដែលស្និទនឹងលោក ហ៊ុន សែន បានដកស្រង់សម្តីរបស់លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ចុះផ្សាយកាលពីថ្ងៃអង្គារថា លោក ទៀ បាញ់ ណែនាំមន្ត្រីក្រោមឱវាទមិនត្រូវយករថយន្ដ សម្លៀកបំពាក់ និងសម្ភារៈយោធា ទៅបម្រើឲ្យការឃោសនារកសំឡេងឆ្នោត ឲ្យគណបក្សនយោបាយណាមួយឡើយ។

ក្រុមអ្នកឃ្លាំមើលនិយាយថា បទបញ្ជារបស់លោក ទៀ បាញ់ គ្មានប្រសិទ្ធភាពនោះទេ ពីព្រោះកន្លងមកគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច តែងប្រើប្រាស់ឧបករណ៍របស់រដ្ឋទៅបម្រើឲ្យការឃោសនារកសម្លេងឆ្នោតសំរាប់គណបក្សនេះតាមទំនើងចិត្តដោយគ្មានការដាក់ទោសទណ្ឌ ឬការពិន័យណាមួយឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស