28 C
Phnom Penh

ADBផ្ដល់ហិរញ្ញប្បទានជិត២០០លានដុល្លារដល់កម្ពុជាសម្រាប់ គម្រោងកែលម្អផ្លូវជនបទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ADBផ្ដល់ហិរញ្ញប្បទានជិត២០០លានដុល្លារដល់កម្ពុជាសម្រាប់ គម្រោងកែលម្អផ្លូវជនបទ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី៦ ខែកក្កដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន សម្រាប់គម្រោងចំនួន២ ដែលមានទឹកប្រាក់សរុបចំនួន១៩០លានដុល្លារអាមេរិកដល់កម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកាលពីថ្ងៃទី៦ ខែកក្កដា បញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះនឹងអនុវត្តលើគម្រោងខ្សែសង្វាក់ផលិតកម្មប្រកប ដោយភាតរៈបរិស្ថាន និងគម្រោងកែលម្អផ្លូវជនបទជំហានទី៣។

គម្រោងខ្សែសង្វាក់ផលិតកម្ម ប្រកបដោយភាតរៈបរិស្ថាន គឺដើម្បីគាំទ្រដល់ការបង្កើនប្រាក់ចំណូលដល់ប្រជាជនតាមជនបទ និងជំរុញឲ្យមានការប្រកួតប្រជែងនៃសង្វាក់ផលិតកម្មកសិកម្ម ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម២០១៤ -២០១៨ គោលនយោបាយស្តីពីការជំរុញផលិតកម្មដំណាំស្រូវ និងការនាំអង្ករចេញទៅក្រៅប្រទេស ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សា-ហកម្ម កម្ពុជា ឆ្នាំ២០១៥-២០២៥។

ចំណែកគម្រោងកែលម្អផ្លូវជនបទ គឺសម្រាប់កែលម្អបន្ថែមនូវផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ និងបេតុង ដែលមានចំនួន២២ខ្សែ និងមានប្រវែងសរុបប្រមាណជាង ជិតបួនរយគីឡូម៉ែត្រ នៅតាមខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និងខេត្តក្រចេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស