33 C
Phnom Penh

ពលករខ្មែរក្នុងប្រទេសថៃទាមទារឲ្យជប៉ុនបញ្ឈប់ការគាំទ្រការបោះឆ្នោតនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងចំនួន៤នាក់របស់ពលករខ្មែរធ្វើការនៅប្រទេសថៃកាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅ បានដាក់លិខិតទៅស្ថានទូតជប៉ុនប្រចាំទីក្រុងបាងកក ប្រទេសថៃស្នើសុំឲ្យប្រទេសនេះ បញ្ជូនលិខិតទៅរដ្ឋាភិបាលជប៉ុន ដើម្បីឲ្យឈប់គាំទ្រដល់ការបោះឆ្នោត និងកុំទទួលស្គាល់លទ្ធផលការបោះឆ្នោតនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដាខាងមុខនេះ។

អ្នកទាំងបួននាក់នេះដែលតំណាងឲ្យពលករខ្មែរជាង ១២០០០នាក់ផ្សេងទៀតបានឲ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុកថា ពួកគេនឹងមិនទទួលស្គាល់ការបោះឆ្នោតបែបបង្គ្រប់កិច្ចនេះទេ។

ពួកគេបន្តថា ពលករខ្មែរក្នុងប្រទេសថៃមិនពេញចិត្តនឹងដំណើរការបោះឆ្នោតយ៉ាង អាម៉ាសនៅកម្ពុជាសព្វថ្ងៃនេះឡើយ។

អ្នកតំណាងឲ្យពលករខ្មែរទាំងបួនរូបនេះឲ្យដឹងថា ឯកអគ្គរាជទូតជប៉ុនបានចេញមកសម្តែងស្វាគមន៍និងទទួលញ្ញត្តិរបស់ពួកគេ ហើយសន្យា ថា នឹងបញ្ជូនលិខិតនោះទៅឲ្យរដ្ឋាភិបាលជប៉ុន។

កន្លងមកពលរដ្ឋខ្មែររស់នៅក្រៅប្រទេស បាននាំគ្នាធ្វើបាតុកម្មនៅខាងមុខស្ថានទូតជប៉ុន ដូចជានៅសហរដ្ឋអាមេរិក អូស្ត្រាលី និងនៅប្រទេសជប៉ុនជាដើម ដើម្បីទាមទារឲ្យរដ្ឋាភិបាលជប៉ុន បញ្ឈប់ការគាំទ្រដល់ដំណើរការបោះឆ្នោត និងកុំទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជានៅពេលខាងមុខ ដែលពួកគេតែងចាត់ទុកថា ជាការបោះឆ្នោតបែបបោកប្រាស់ ក្រោយពីលោកហ៊ុន សែន បានចាប់មេដឹកនាំគណគណបក្សប្រឆាំងដាក់ពន្ធនាគារ រំលាយគណបក្សសង្គ្រោះជាតិ បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងធ្វើទុក្ខបុកម្នេញក្រុមសង្គមស៊ីវិលនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស