34 C
Phnom Penh

គណបក្សប្រឆាំងស្នើសុំព្រះមហាក្សត្រ ធ្វើព្រះរាជអន្ដរាគមន៍សើរើរំលាយគណបក្សសង្គ្រោះជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សប្រឆាំងស្នើសុំព្រះមហាក្សត្រ ធ្វើព្រះរាជអន្ដរាគមន៍ទៅតុលាការកំពូលឲ្យសើរើបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៧រូបបានដាក់លិខិតជាថ្មីស្នើសុំព្រះមហាក្សត្រធ្វើព្រះរាជអន្ដរាគមន៍ ទៅតុលាការកំពូលដើម្បីឲ្យជំនុំជម្រះសាជាថ្មីលើសាលដីការំលាយគណបក្សប្រឆាំង កាលពីឆ្នាំ២០១៧។

ក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិទាំងនេះក៏បានសុំព្រះរាជអន្តរាគមន៍ក្នុងការផ្ដល់សិទ្ធិដល់ថ្នាក់ដឹកនាំទាំង១១៨នាក់ ឲ្យបានចូលរួមធ្វើនយោបាយឡើងវិញ នៅមុនការបោះឆ្នោត ថ្ងៃទី២៩ កក្កដា។

តុលាការកំពូលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បានចេញសេចក្ដីសម្រេចរំលាយគណគណបក្សសង្គ្រោះជាតិ និងដកសិទ្ធិធ្វើនយោបាយរបស់តំណាងរាស្រ្ត និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូបមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ព្រះមហាក្សត្រមានអំណាច អាចសើរើបណ្ដឹងរបស់តុលាការកំពូលឡើងវិញបាន។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ កន្លងមកធ្លាប់ទាមទារឲ្យតុលាការកំពូលជំនុំជម្រះសារថ្មី លើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ និងសុំរក្សាការពារសមាជិកភាពតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក ក្រុង ខេត្ត រាជធានីរបស់គណបក្សសង្គ្រោះជាតិ។

ប៉ុន្តែការទាមទារនេះតែងត្រូវបាន បដិសេធជាបន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស