27 C
Phnom Penh

អតីតមេទ័ពនៃគណបក្សរាជានិយមរំលឹកអំពីការធ្វើរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ១៩៩៧

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតមេទ័ពនៃគណបក្សរាជានិយមរំលឹកអំពីការធ្វើរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ១៩៩៧ អតីតមេទ័ពពីខាងគណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង បានឧទ្ទិសកុសលដល់វិញ្ញាណក្ខន្្ធអ្នកដែលបានស្លាប់នៅក្នុងព្រឹត្តិការណ៍បង្ហូរឈាមកាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។

លោក លឺ ឡាយស្រេង បាននិយាយនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៦ ខែកក្កដា ថា លោកមានការសោកស្តាយដែលលោក មិនមានវត្តមានក្នុងប្រទេសកម្ពុជាដើម្បីអាចធ្វើពិធីបុណ្យឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារ បង្ហូរឈាមកាលពីឆ្នាំ១៩៩៧នោះ ទេ ដោយសារលោកកំពុងរស់នៅភៀសខ្លួនពីការតាមចាប់របស់អាជ្ញាធរកម្ពុជា។

រដ្ឋប្រហារបង្ហូរឈាមដែលធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជាមកលើគណបក្សហ៊្វុនស៊ិនប៉ិចកាលពីថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ជាង ១រយនាក់បានស្លាប់បាត់បង់ជីវិត។

លោក លឺ ឡាយស្រេងនិយាយថា ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ ដែលកាលណោះជានាយករដ្ឋមន្រ្តីទីមួយ មិនបាននាំក្រុមខ្មែរក្រហម ឬទិញអាវុធខុសច្បាប់ដូចការចោទប្រកាន់របស់លោក ហ៊ុន សែនដែលកាលនោះជានាយករដ្ឋមន្រ្តីទីពីរនោះឡើយ។

ប៉ុន្តែលោកបានបន្ទោសដល់បរាជ័យនៃការដឹកនាំរបស់ទ្រង់ នរោត្តមរណឫទ្ធិដោយនិយាថា ព្រះអង្គបានបំភ្លេចក្រុមមន្រ្តីស្មោះត្រង់មួយចំនួន ក្រោយពេលពីព្រះអង្គបានវិលត្រឡប់ចូលកម្ពុជាវិញ ហើយបង្កើតរដ្ឋាភិបាលចម្រុះជាមួយលោក ហ៊ុន សែន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស