41.3 C
Phnom Penh

លោក ណី សំអុល បានប្រកាសថាកម្ពុជាមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរបស់របបលោក ហ៊ុន សែនទៅអង្គការសហប្រជាជាតិ បានប្រកាសថា កម្ពុជាមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តំណាងអចិន្ត្រៃយ៍របស់របបលោក ហ៊ុន សែន ប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក ណី សំអុល កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅនេះបានសម្តែងមោទនភាពថា របបក្រុងភ្នំពេញមានការគោរពសិទ្ធិមនុស្សបានល្អ និងគោរពលទ្ធិប្រជាធិបតេយ្យបានពេញលេញដែលនាំ ឲ្យមានការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយមានការចូលរួមពីគណបក្សនយោបាយចំនួន២០ថែមទៀត។

លោក ណី សំអុល អះអាងតាមរយៈសេចក្តីថ្លែងការណ៍របស់លោកថា ការរំលាយគណបក្សសង្គ្រោះជាតិ និងការហាមឃាត់មិនឲ្យមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង១១៨នាក់ចូលរួមនយោបាយ កន្លងមកបានធ្វើឡើងត្រឹមត្រូវតាម សាលដីការរបស់តុលាការកំពូល ហើយមិនត្រូវអនុញ្ញាតឲ្យមាន ការប្ដឹងជំនុំជម្រះឡើងវិញឡើយ។

ជាងនេះទៅទៀត លោក ណី សំអុល បានបញ្ជាក់ប្រាប់គណៈប្រតិភូជប៉ុន និងសហគមន៍អន្តរជាតិថា ការរៀបចំការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា គឺជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃាំ្លមើលនិយាយថា សហគមន៍អន្តរជាតិជាពិសេសសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកមិនជឿការបក ស្រាយរបស់របបលោកហ៊ុន សែន នោះឡើយ ហើយពួកគេថែមទាំងគំរាមដាក់ទណ្ឌកម្មលើរបបនេះទៀតផង ប្រសិនបើមិនព្រមធ្វើឲ្យស្ថានការណ៍វិលមករកភាពប្រក្រតីវិញនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស