30.1 C
Phnom Penh

គណបក្សកាន់អំណាចនៅតែប្រើប្រាស់យានយន្តរបស់រដ្ឋ ទៅឃោសនារកសម្លេងឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សកាន់អំណាចនៅតែប្រើប្រាស់យានយន្តរបស់រដ្ឋ ទៅឃោសនារកសម្លេងឆ្នោត ក្រុមអ្នកឃ្លាំមើលនិយាយថា គណបក្សកាន់អំណាចនៅតែយកធនធាន និងយានជំនិះរបស់រដ្ឋទៅប្រើប្រាស់ក្នុងយុទ្ធនាការឃោសនា រកសម្លេងឆ្នោត។

ពួកគេនិយាយថា កាលពីថ្ងៃទី៩ ខែកក្កដា ចំថ្ងៃទី៣ នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត គណបក្សប្រជាជនកម្ពុជា បានប្រើរថយន្ដរបស់រដ្ឋជាច្រើនគ្រឿងដើម្បីធ្វើសកម្មភាពហែគណបក្ស។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ. ជ.ប. ប្រកាស ថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ កក្កដា រាល់គណបក្សនយោបាយទាំងអស់មិនត្រូវយកឡាន រដ្ឋ ឬ ធនធានរដ្ឋទៅឃោសនាឲ្យគណបកក្សនយោបាយណាមួយឡើយ។

ក្រុមអង្គការឃ្លាំមើលការបោះឆ្នោតឲ្យដឹងថា គណបក្សកាន់អំណាច តែងយកធនធានរបស់រដ្ឋទៅឃោសនារកសម្លេងឆ្នោតសឹងគ្រប់អាណត្តិនៃការបោះឆ្នោត ដោយគ្មានអ្វីប្លែកនោះឡើយ។

ជាងនេះទៅទៀត គណបក្សកាន់អំណាចបានយកប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ដើម្បីឃោសនារកសម្លេងឆ្នោតថែមទៀត។

អង្គការទាំងនេះបានជំរុញឲ្យគ.ជ.ប.ចាត់វិធានការ ទៅលើគណបក្សកាន់អំណាច ចំពោះការបំពានច្បាប់បោះឆ្នោតទាំងនេះ។

ទោះជាយ៉ាងណាក៏ដោយក្រុមប្រជាពលរដ្ឋគ្មានជំនឿលើគ.ជ.ប. នោះទេ ដោយសារ ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះកំពុងគ្រប់គ្រងដោយមន្រ្តីរបស់គណបក្សកាន់អំណាចនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស