នគរបាលខេត្តតាកែវឃាត់ខ្លួនបុរសម្នាក់ករណីបំផ្លាញស្លាកគណបក្សកាន់អំណាច សមត្ថកិច្ចខេត្តតាកែវ កាលពីថ្ងៃទី ១១ ខែកក្កដា បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ណុល សុខាពីបទកាប់បំផ្លាញស្លាករបស់គណបក្សប្រជាជនកម្ពុជា។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីរបស់មន្ត្រីនគរបាលខេត្តតាកែវ ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែកក្កដា ម្សិលមិញថា ជនសង្ស័យវ័យ ៤៥ឆ្នាំរូបនេះ ឈ្មោះ ណុល សុខាបានសារភាពថា មូលហេតុដែលរូបកាប់លោកបំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជា ដោយសារតែស្លាកនេះបានដំឡើងនៅចំកន្លែងដែធ្លាប់ដំឡើងស្លាកគណបក្សសង្គ្រោះជាតិពីមុន។
az រហូតមកទល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនលោកណុល សុខា រួមទាំងវត្ថុតាង ហើយបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបន្តនីតិវិធី។
ការបោះឆ្នោតនៅកម្ពុជា នៅសល់តែ១៧ថ្ងៃទៀតប៉ុណ្ណោះ នឹងចូលមក ដល់ ខណៈគណបក្សចំនួន១៩បានចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចលើកលែងតែគណបក្សសង្គ្រោះជាតិដែល ជាគណបក្សមានកម្លាំងប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាចដែរនោះត្រូវបានតុលាការនៃរបបលោកហ៊ុន សែនរំលាយចោលកាលពីចុងឆ្នាំ២០១៧។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតអះអាងថា ការបំផ្លាញគណបក្សសង្គ្រោះជាតិចេញពីឆាកនយោបាយដោយសារគណបក្សប្រជាជន កម្ពុជាខ្លាចចាញ់ការបោះឆ្នោតជាតិនាចុងខែកក្កដា ខាងមុខ ដោយសារ គណបក្សនេះបានទទួលសម្លេងគាំទ្រភ្លូកទឹក ភ្លូកដី កាលពីឆ្នាំខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ។
សហគមន៍អន្តរជាតិបានព្រមានម្តងហើយម្តងទៀតថា ពួកគេនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតទេ ប្រសិនបើការបោះឆ្នោតនោះ ធ្វើឡើងដោយគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិចូលរួម។
ជាងនេះទៅទៀតពួកគេបានព្រមានអំពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជាថែមទៀត៕