29 C
Phnom Penh

កម្មករជិត៥០នាក់ទៀតក្នុងខេត្តកំពង់ចាមបានដួលសន្លប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករជិត៥០នាក់ទៀតក្នុងខេត្តកំពង់ចាមបានដួលសន្លប់ កម្មករកម្មការីនីចំនួន៤៦នាក់ ក្នុងនោះ៥នាក់ជាស្ត្រីមានផ្ទៃពោះបានដួលសន្លប់នៅថ្ងៃព្រហស្បតិ៍ទី១២ខែកក្កដានេះនៅក្នុងរោងចក្រ ដេរស្បែកជើងជូហួយក្នុងខេត្តកំពង់ចាម។

សាព័ត៌មានក្នុងស្រុកបានដកស្រង់សំដីអភិបាលខេត្តកំពង់ចាម លោក គួច ចំរើនចុះផ្សាយកាលពីថ្ងៃទី១២ខែកក្កដាថា លោកនៅមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យកម្មករទាំងនោះដួលសន្លប់នៅឡើយទេ លោកបន្តថាជនរងគ្រោះទាំងនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យខេត្ត។

កាលពីថ្ងៃទី ៩និង១០ខែកក្កដាកន្លងទៅកម្មករកម្មការិនីជាង ៧០០នាក់បានដួលសន្លប់ជាបន្តបន្ទាប់នៅរោងចក្រផលិត ស្បែកជើង ឈ្មោះផុនតឺសហ៊្វូតវែរ(PONTUS FOOTWEAR)ក្នុងខេត្តតាកែវ។

អង្គការសង់ត្រាល់(Central )កាលពីថ្ងៃពុធទី១១ខែកក្កដាបាន អំពាវនាវឲ្យក្រសួងការងារស្ថាប័នពាក់ព័ន្ធរួមមានម្ចាស់រោងចក្រ និងក្រុមហ៊ុនបញ្ជាទិញឥវ៉ាន់ស៊ើបអង្កេតករណីកម្មកររោងចក្រ ផលិតស្បែកជើងឈ្មោះផុនតឺសហ៊្វូតវែរ(PONTUS FOOTWEAR)នេះជាបន្ទាន់ ដើម្បីឲ្យការពារសុខភាពរបស់កម្មករ។

ក្រុមសហជីពធ្លាប់អះអាងថា ការដួលសន្លប់របស់កម្មករ អាចបណ្តាល មកពីបរិយាកាសក្នុងរោងចក្រអាចគ្មានស្ដង់ដារតាមច្បាប់កំណត់ ការទទួលបានប្រាក់ខែតិចដែលធ្វើឲ្យពួកគាត់មិនមានលទ្ធភាពបរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ឬការសម្រាកមិនគ្រប់គ្រាន់ ដោយសារតែបន្ទប់ជួលមួយត្រូវស្នាក់នៅគ្នាច្រើននាក់ពេកជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស