38 C
Phnom Penh

ធនាគារពិភពលោកបានផ្តល់ប្រាក់កម្ចីដល់កម្ពុជាដើម្បីស្តារប្រព័ន្ធអប់រំ និងស្តារផ្លូវជាតិលេខ៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារពិភពលោកបានផ្តល់ប្រាក់កម្ចីដល់កម្ពុជាដើម្បីស្តារប្រព័ន្ធអប់រំ និងស្តារផ្លូវជាតិលេខ៤ ធនាគារពិភពលោកកាលពីថ្ងៃទី១២ ខែកក្កដា បានចុះកិច្ចព្រមព្រៀងផ្តល់កម្ចីដែលមានការប្រាក់ទាប ដល់គម្រោងចំនួន២ ដែលមានតម្លៃ សរុប២រយលានដុល្លារអាមេរិក ក្នុងការកែលម្អ ការអប់រំកម្រិតឧត្តមសិក្សា និងការផ្សារភ្ជាប់បណ្តាញផ្លូវថ្នល់នៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃទី១២ ខែកក្កដា ឲ្យដឹងថា គម្រោង វិនិយោគសំខាន់ៗចំនួនពីរដែលធនាគារអន្តរជាតិមួយនេះ ទើបចុះកិច្ចព្រមព្រៀងជាមួយកម្ពុជានោះរួមមាន គម្រោងកែលម្អការអប់រំកម្រិតឧត្តមសិក្សា ផ្តោតលើការអភិវឌ្ឍផ្នែកឧស្សាហកម្ម និងគម្រោងធ្វើឲ្យប្រសើរឡើងការផ្សារភ្ជាប់បណ្តាញផ្លូវថ្នល់ពីភ្នំពេញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ទៅកាន់កំពង់ផែ ទឹកជ្រៅក្នុងខេត្តព្រះសីហនុ។

ធនាគារពិភពលោកឲ្យដឹងថា គំរោងទាំងពីរនេះមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការវិនិយោគទៅលើធនធានមនុស្សនិងកែលម្អជំនាញដល់យុវជនដើម្បីឲ្យពួកគេអាចប្រកួតប្រជែងក្នុងវិស័យ សេដ្ឋកិច្ចនៅពេលអនាគត។

ធនាគារអន្តរជាតិមួយនេះឲ្យដឹងថា ការតភ្ជាប់ផ្លូវធ្វើដំណើរនៅកម្ពុជា មានសារៈសំខាន់ណាស់ ដើម្បីជំរុញឲ្យមានការប្រកួតប្រជែង នៅក្នុងតំបន់ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជនជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស