25 C
Phnom Penh

កម្មការិនីរោងចក្រស្បែកជើងនៅកំពង់ចាមជាង១រយនាក់បានដួលសន្លប់កាលពីម្សិលមិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មការិនីរោងចក្រស្បែកជើងនៅកំពង់ចាមជាង១រយនាក់បានដួលសន្លប់កាលពីម្សិលមិញ កម្មកររោងចក្រស្បែកជើងជូហួយចំនួន១០៣នាក់ ក្នុងខេត្តកំពង់ចាម កាលពីម្សិលមិញបានបន្តដួលសន្លប់ថែមទៀត។

ក្នុងចំណោមកម្មករ ទាំង១០៣នាក់ដែលសន្លប់នេះ មាន៩នាក់ជាស្រ្តីមានផ្ទៃពោះ។

កាលពីថ្ងៃទី១២កក្កដា កម្មករកម្មការិនី រោងចក្រជូហួយ ចំនួន ៤៦នាក់ ក្នុងនោះ ៥នាក់ជាស្ត្រីមានផ្ទៃពោះ បានដួលសន្លប់ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យខេត្ត។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្ដីអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ចុះផ្សាយថា លោកនៅមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យកម្មករទាំងនោះ ដួលសន្លប់នៅឡើយទេ។

លោកបន្តថា លោកបានបញ្ជាឲ្យកម្លាំងរបស់លោក ចុះទៅស្រាវជ្រាវរកមូលហេតុនៃការដួលសន្លប់កម្មករទាំងនោះ។

កាលពីថ្ងៃទី ៩ និងទី១០ ខែកក្កដា កម្មការិនីរោងចក្រផលិតស្បែកជើង ឈ្មោះPONTUS FOOTWEAR ក្នុងខេត្តតាកែវ ជាង ៧០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់។

រហូតមកទល់ពេលនេះសមត្ថកិច្ចនៅមិនទាន់អាចស្វែងរកមូលហេតុពិត ដែលនាំឲ្យមានការដួលសន្លប់នេះនៅឡើយទេ។

ក្រុមសហជីពធ្លាប់អះអាងថា កន្លងករណីដួលសន្លប់កម្មករនៅតាមរោងចក្រអាច ដោយសារខ្លិនក្រណាត់ និងកំដៅក្នុងរោងចក្រមានភាពក្តៅខ្លាំងដោយ សារខ្វះប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស