35 C
Phnom Penh

គ.ជ.ប. បានបញ្ជូនសន្លឹកឆ្នោតចេញពីរោងពុម្ពទៅកាន់ឃ្លាំងរបស់ស្ថាប័នរួចរាល់ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ.ជ.ប. បានបញ្ជូនសន្លឹកឆ្នោតចេញពីរោងពុម្ពទៅកាន់ឃ្លាំងរបស់ស្ថាប័នរួចរាល់ហើយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃសុក្របានឲ្យដឹងថា ខ្លួនបានដឹកសន្លឹកឆ្នោតចេញពីរោងពុម្ពនៅខណ្ឌឬស្សីកែវ ទៅរក្សាទុកក្នុងឃ្លាំងរបស់ គ.ជ.ប. រាជធានីភ្នំពេញ។

សន្លឹកឆ្នោតទាំងនោះមានចំនួនសរុបប្រមាណ១០លាន ៥សែនសន្លឹក ដែលសរុបជាទឹកប្រាក់ជាង២លាន ៦សែនដុល្លារអាមេរិក សំរាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាង៨លាននាក់។

សេចក្ដីជូនដំណឹងរបស់ គ.ជ.ប. អោយដឹងថា យ៉ាងយូរ១ថ្ងៃកន្លះ ឬ៣៦ម៉ោងមុនថ្ងៃបោះឆ្នោត សន្លឹកឆ្នោត ព្រមទាំងសម្ភារៈបម្រើឲ្យការបោះឆ្នោតនឹងត្រូវបញ្ជូនទៅដល់ការិយាល័យបោះឆ្នោតនៅទូទាំង២៥មណ្ឌលដែលមានចំនួនសរុបជិត២ម៉ឺន៣ពាន់ការិយាល័យ។

កាលពីថ្ងៃទី១១ ខែកក្កដា គ.ជ.ប.ក៏បានអនុញ្ញាតឲ្យមានភ្ញៀវបរទេសពិសេស ចូលរួមពិនិត្យមើលការបោះឆ្នោត។

សេចក្តីសម្រេចរបស់គ.ជ.ប.ឲ្យដឹងថា ភ្ញៀវបរទេសពិសេសសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅឆ្នាំ២០១៨ គឺជាគណៈប្រតិភូបរទេស ដែលចូលរួមពិនិត្យមើលការបោះឆ្នោត ប៉ុន្តែពួកគាត់មិនមែនធ្វើឡើង ក្នុងនាមជាអ្នកសង្កេតការណ៍នោះទេ។

សហគមន៍អន្តរជាតិរិះគន់ថា ការបោះឆ្នោតនៅកម្ពុជានៅថ្ងៃទី២៩ កក្កដា ខាងមុខនេះគឺជាការបោះឆ្នោតក្លែងក្លាយដោយសាររបបលោក ហ៊ុន សែនបានរំលាយគណបក្សប្រឆាំង បំបិទសេរីភាពក្នុងការបញ្ចេញមតិ និងសារព័ត៌មានឯករាជ្យជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស