34 C
Phnom Penh

ជប៉ុនបានផ្តល់ហិបឆ្នោតជាង១ម៉ឺនប្រអប់ និងយាន្តជំនិះចំនួន៤០គ្រឿងដល់គ.ជ.ប.

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជប៉ុនបានផ្តល់ហិបឆ្នោតជាង១ម៉ឺនប្រអប់ និងយាន្តជំនិះចំនួន៤០គ្រឿងដល់គ.ជ.ប. ប្រទេសជប៉ុនបានផ្តល់ជំនួយជាហិបឆ្នោតចំនួន១១.០០០និងរថយន្តចំនួន៤០គ្រឿង ដែលមានទឹកប្រាក់ចំនួន៧លានដុល្លារ សហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃសៅរ៍ទី១៤កក្កដា ឲ្យដឹងថា ជំនួយទាំងនេះធ្វើឡើងផ្អែកតាមកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីខែកុម្ភៈកន្លងទៅ។

កាលពីឆ្នាំ១៩៩៨ រដ្ឋាភិបាលជប៉ុនក៏ធ្លាប់ផ្តល់ហិបឆ្នោតឲ្យកម្ពុជា ចំនួនជាង១ម៉ឺនហិបដែរ។

គ.ជ.ប.ឲ្យដឹងថា ជំនួយរបស់ជប៉ុនទាំងនេះនិងបញ្ជូនទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ហើយនឹងបញ្ជូនទៅគ្រប់ការិយាល័យបោះឆ្នោតក្នុងរយៈពេល៣៦ម៉ោងមុនថ្ងៃបោះឆ្នោត។

ទោះជាយ៉ាងណាក៏ដោយ មន្រ្តីស្ថានទូតជប៉ុនបញ្ជាក់ថា រដ្ឋាភិបាលជប៉ុននៅតែតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាយ៉ាងយកចិត្តទុកដាក់បំផុត និងនៅតែជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធចាត់វិធានការ ចាំបាច់ដើម្បីត្រួសត្រាយផ្លូវសម្រាប់អនាគត និងការរីកចម្រើនរបស់ពលរដ្ឋខ្មែរ តាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។

រហូតមកទល់ពេលមានតែសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបប៉ុណ្ណោះ ដែលបានចេញមុខមុនគេ ក្នុងការផ្តាច់ជំនួយដល់ (គ.ជ.ប.) ដោយសារតែការរម្លាយគណបក្សសង្គ្រោះជាតិ និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស