27 C
Phnom Penh

សមត្ថកិច្ចហាមមិនឲ្យមានការប្រើប្រាស់អគារសាធារណៈរបស់រដ្ឋ ដើម្បីឃោសនានយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចហាមមិនឲ្យមានការប្រើប្រាស់អគារសាធារណៈរបស់រដ្ឋ ដើម្បីឃោសនានយោបាយ ក្រសួងមហាផ្ទៃ កាលពីថ្ងៃសៅរ៍ បានចេញវិធានការម៉ឺងម៉ាត់ ហាមមិនឲ្យមានការប្រើប្រាស់មធ្យោបាយធ្វើដំណើរ អគារសាធារណៈរបស់រដ្ឋ និងសម្ភារៈរបស់រដ្ឋ ដើម្បីឃោសនាការបោះឆ្នោតនោះឡើយ។

ក្រសួងមហាផ្ទៃអះអាងថា រយៈពេល៨ថ្ងៃកន្លងមកនេះ មានមន្ត្រីមួយ ចំនួនតូចបានប្រព្រឹត្តមិនត្រឹមត្រូវតាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។

ក្រសួងមហាផ្ទៃបន្ថែមទៀតថា សេចក្តីណែនាំនេះ គឺដើម្បីពង្រឹងស្មារតី ទទួលខុសត្រូវរបស់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងមន្ត្រីនគរបាលឲ្យបានល្អ ស្របតាមច្បាប់បោះឆ្នោត។

អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃសុក្រទី១៣ កក្កដា បានប្រកាស ដាក់ពិន័យមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ដែលបានយកឡានរដ្ឋ ទៅបិទ ស្លាកគណបក្សប្រជាជនកម្ពុជា និងសម្រេចបញ្ជូនសំណុំរឿងនេះ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ឲ្យចាត់វិធានការបន្តតាមច្បាប់។

ប៉ុន្តែមានមន្រ្តីជាន់ខ្ពស់មួយចំនួនបានរំលោភតួនាទីរបស់ខ្លួនចេញ ទៅឃោសនាបោះឆ្នោតឲ្យគណបក្សកាន់អំណាចកាលពីសប្តាហ៍កន្លងមក ហើយមិនបានប្រឈមវិធានការតាមច្បាប់នោះឡើយ។

មន្រ្តីជាន់ខ្ពស់ទាំង នោះរួមមាន លោក សៅ សុខា លោក ជួន សុវណ្ណ លោក រ័ត្ន ស្រ៊ាង លោក ប៉ុល សារឿន លោកគន់ គីម និងមន្រ្តីមានសមត្ថកិច្ចជាច្រើនរូបទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស