31 C
Phnom Penh

ក្រុមសិទ្ធិមនុស្សអន្តរជាតិបារម្ភអំពីការរំលោភបំពានកម្លាំងពលកម្មនៅតែបន្តកើតមានលើទូកនេសាទថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសិទ្ធិមនុស្សអន្តរជាតិបារម្ភអំពីការរំលោភបំពានកម្លាំងពលកម្មនៅតែបន្តកើតមានលើទូកនេសាទថៃ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watchបារម្ភអំពីការរំលោភបំពានកម្លាំងពលកម្មនៅតែបន្តកើតមានលើទូកនេសាទថៃ ខណៈរដ្ឋាភិបាលថៃបានបន្តលាក់បាំងការរំលោភសិទ្ធិការងារនៅលើទូកនេសាទ។

ក្រុមនេះទាមទារឱ្យសហភាពអឺរ៉ុបដាក់សម្ពាធទៅលើប្រទេសថៃ ដើម្បីជួយសង្គ្រោះពលករខ្មែរ និងភូមាដែលកំពុងរងគ្រោះដោយសារការរំលោភបំពាន និងការកេងប្រវ័ញ្ចកម្លាំងពលកម្មនៅលើទូកនេសាទរបស់ថៃ។

លោកBrad Adams នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ Human Rights Watchបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា កំណែទម្រង់របស់រដ្ឋាភិបាលថៃលើវិស័យនេសាទ នៅតែមិនទាន់ដោះស្រាយបាននៅឡើយចំពោះការរំលោភសិទ្ធិការងារ។

លោកបានជំរុញឱ្យសហភាពអឺរ៉ុបប្រើឥទ្ធិពលរបស់ខ្លួនក្នុងនាមជាអ្នកនាំចូលគ្រឿងសមុទ្រដ៏ធំរបស់ថៃ ដើម្បីឱ្យមានការកែទម្រង់បន្ថែមក្នុងការជួយឱ្យជីវិតកម្មករទូកនេសាទមានភាពប្រសើរឡើង។

លើសពីនេះទៅទៀត ក្រុមសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាក៏បានស្នើឱ្យរដ្ឋាភិបាលរបស់ខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីថៃបន្ថែមទៀត ដើម្បីតាមដាន និងឃ្លាំមើលស្ថានភាពរបស់កម្មករខ្មែរដែលធ្វើការលើទូកនេសាទរបស់ថៃ ចៀសវាងការបាត់ដំណឹងពួកគាត់មិនដឹងមូលហេតុ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស