28.4 C
Phnom Penh

សមត្ថកិច្ចចាប់ខ្លួនអតីតមន្ត្រីកងអាវុធហត្ថក្រោយពីរលាតត្រដាងអំពីអយុត្តិធម៌ករណីចាប់គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចបានចាប់ខ្លួនអតីតមន្ត្រីកងអាវុធហត្ថម្នាក់ក្រោយពីបានបង្ហោះសារលាតត្រដាងអំពីអយុត្តិធម៌ក្នុងករណីចាប់គ្រឿងញៀន សមត្ថកិច្ចបានចាប់ខ្លួនអតីតមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកបារាយណ៍ ខេត្តកំពង់ធំម្នាក់ឈ្មោះ សន សំនៀង បន្ទាប់ពីលោកបានលាតត្រដាងតាមបណ្តាញសង្គមហ្វេសបុក(Facebook)ពីភាពមិនប្រក្រតីនៃការចាប់គ្រឿងញៀន ជិត២រយគីឡូក្រាមជារបស់អ្នកមានអំណាច។

អតីតមន្ត្រីកងរាជអាវុធហត្ថរូបនេះបានថតវីដេអូផ្សាយផ្ទាល់ តាមបណ្តាញសង្គមហ្វេសបុក(Facebook) កាលពីពេលថ្មីៗនេះថា លោកបានធ្លាក់ខ្លួនក្រ និងទទួលភាពអយុត្តិធម៌ឈឺចាប់បំផុត ដោយសារចាប់គ្រឿងញៀនប៉ះខ្សែអ្នកធំ។

មន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថា បុរសនេះ បានធ្វើឲ្យប៉ះពាល់កិត្តិយសរបស់កងរាជអាវុធហត្ថ តាមរយៈការនិយាយមួលបង្កាច់ និងបង្ខូចកេរ្ត៍ិឈ្មោះ។

កាលពីថ្ងៃទី ១៥ ខែកក្កដា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធថា ការបង្ហោះព័ត៌មានរបស់ឈ្មោះ យមរាជ លោកីយ៍ គឺជារឿងមិនពិតឡើយ ហើយអតីតមន្ត្រីកងរាជអាវុធហត្ថឈ្មោះ សន សំនៀង នោះក៏ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌរបស់កងរាជអាវុធហត្ថកាលពីឆ្នាំ ២០១៧ថែមទៀត។

ប៉ុន្តែមន្រ្តីសិទ្ធិមនុស្សបានទាមទារឲ្យមានការស៊ើបអង្កេតករណី ភាពមិនប្រក្រតីមួយនេះឲ្យបានទូលំទូលាយ ខណៈមានការអះអាងរបស់លោក សន សំនៀង ពាក់ព័ន្ធនឹងការចាប់គ្រឿងញៀនចំនួនជាង២រយគីឡូក្រាមនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស