41.3 C
Phnom Penh

តុលាការក្រុងភ្នំពេញបានពន្យារពេលជម្រះក្ដីផលិតករខ្សែភាពយន្តជនជាតិអូស្ត្រាលីលោក James Ricketson

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការក្រុងភ្នំពេញបានពន្យារពេលជម្រះក្ដីផលិតករខ្សែភាពយន្តជនជាតិអូស្ត្រាលីលោក James Ricketson សាលាដំបូងរាជធានីភ្នំពេញបានសម្រេចពន្យារពេលការជម្រះក្ដីផលិតករខ្សែភាពយន្តជនជាតិអូស្ត្រាលីលោកJames Ricketsonទៅក្រោយពេលបោះឆ្នោតជាតិរួចគឺនៅថ្ងៃទី១៦ សីហាវិញ។

លោក គង់ សំអុន មេធាវីការពារក្ដីឲ្យលោកJames Ricketson បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការពន្យារពេលនេះ គឺដោយសារតែលោកបានស្នើសុំទៅតុលាការ កាលពីថ្ងៃសុក្រទី១៣ ខែកក្កដាកន្លងទៅ។

លោកបន្តថា លោកសុំពេល១ខែដើម្បីសិក្សាសំណុំរឿងនេះឡើងវិញ ហើយតុលាការក៏បានសម្រេចតាមការស្នើរបស់លោកកាលព្រឹកថ្ងៃទី១៦ខែកក្កដា។

លោកJames Ricketsonត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយសារតែលោកបានបង្ហោះយន្តហោះដ្រូន ថតក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ក្នុងរាជធានីភ្នំពេញ។

លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី កាលពីពេលកន្លងទៅនេះ បានជំរុញឲ្យរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ជួយឲ្យមានការដោះលែងលោកJames Ricketsonក៏ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានសញ្ញាអំពីការដោះលែងនេះនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស