វីដេអូ

មន្រ្តីជាន់ខ្ពស់របស់គ.ជ.ប.ព្រមានចាត់វិធានការអ្នកដែលអំពាវនាវ ឲ្យកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត

By ឌឹ ខេមបូឌា ដេលី

July 18, 2018

មន្រ្តីជាន់ខ្ពស់របស់គ.ជ.ប.ព្រមានចាត់វិធានការអ្នកដែលអំពាវនាវ ឲ្យកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប.កាលពីថ្ងៃអង្គារទី១៧ ខែកក្កដា បានចាត់ទុកការអំពាវនាវឲ្យពលរដ្ឋកុំទៅបោះឆ្នោត ថា ជាបទល្មើសឧក្រិដ្ឋដែលសមត្ថកិច្ចត្រូវចាត់វិធានការ។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា ត្រូវបានសារព័ត៌មានបរទេស Chanel New Asia ដកស្រង់សម្តីចុះផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដាថា កម្ពុជាអនុវត្តរបបប្រជាធិបតេយ្យ សេរីពហុបក្ស ហើយយុទ្ធនាការទាំងឡាយណាដែលប្រឆាំងនឹងការបោះឆ្នោតឬរំខានដល់ពលរដ្ឋមិនឱ្យទៅបោះឆ្នោតគឺជាបទឧក្រិដ្ឋ។

លោកបន្ថែមថា អាជ្ញាធរ នឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងអ្នកដែលជាប់ពាក់ព័ន្ធក្នុងការអំពាវនាវឲ្យធ្វើពហិការការបោះឆ្នោតនេះ។

ក្រុមឃ្លាំមើលការបោះឆ្នោតនិយាយថា ពលរដ្ឋមានសេរីភាពក្នុងការអំពាវនាវមិនឲ្យពលរដ្ឋចេញទៅបោះឆ្នោត ហើយ គ.ជ.ប. កំពុងតែបង្ហាញជំហរមិនឯករាជ្យ របស់ខ្លួន តាមរយៈការគំរាមកំហែង និងចាត់ទុកអ្នកអំពាវនាវមិនឲ្យបោះឆ្នោតថា ប្រព្រឹត្តិឧក្រិដ្ឋនោះ៕