34 C
Phnom Penh

កម្ពុជាបានបណ្តេញជនជាតិចិនដែលរស់នៅខុសច្បាប់ចំនួន៥នាក់ ចេញពីកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជាបានបណ្តេញជនជាតិចិនដែលរស់នៅខុសច្បាប់ចំនួន៥នាក់ ចេញពីកម្ពុជា សមត្ថកិច្ចទីក្រុងភ្នំពេញបានបណ្តេញជនជាតិចិនចំនួន៥នាក់ ដែលបានបង្កការអុកឡុកនៅក្នុងប្រទេសកម្ពុជា និងការរស់នៅដោយខុសច្បាប់។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោក អ៊ុក ហៃសីឡាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌កាលពីថ្ងៃទី១៧ ខែកក្កដាថា ជនជាតិចិនទាំងនេះបានប្រព្រឹត្តបទល្មើសដោយប្រើអំពើហិង្សាដោយចេតនា ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ កាលពីថ្ងៃទី ១៣ ខែកក្កដា ក្នុងខេត្តព្រះសីហនុ។

លោកបន្តថា ជនជាតិចិនទាំងនេះត្រូវបានបញ្ជូនចេញទៅប្រទេសដើមកំណើតរបស់គេវិញ ហើយមិនអនុញ្ញាតឲ្យវិលត្រឡប់មកកម្ពុជាវិញបានឡើយ។

ជាងនេះទៅទៀត លោកក៏បានសំណូមពរដល់សមត្ថកិច្ច និងពលរដ្ឋទាំងអស់ត្រូវសហការជាមួយសមត្ថកិច្ចដើម្បីផ្ដល់ព័ត៌មាន អំពីការរស់នៅខុសច្បាប់របស់ជនបរទេសទាំងឡាយនៅកម្ពុជា។

របាយការណ៍របស់ក្រសួងមហាផ្ទៃឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាលរាជធានី-ខេត្ត បានឃាត់ខ្លួនជនបរទេស ដែលលួចមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ ហើយបានបណ្ដេញចេញពីកម្ពុជាមានចំនួនជាង៦រយនាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស