26 C
Phnom Penh

កូនប្រុសរបស់លោក ហ៊ុន សែន បានថ្កោលទោសលោក សម រង្ស៊ី ដែលបានអំពាវនាវឲ្យពលរដ្ឋកុំចេញទៅបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុសរបស់លោក ហ៊ុន សែន បានថ្កោលទោសលោក សម រង្ស៊ី ដែលបានអំពាវនាវឲ្យពលរដ្ឋកុំចេញទៅបោះឆ្នោត កូនប្រុសពៅរបស់លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានីបានចេញសារថ្កោលទោសលោកសម រង្ស៊ី មេដឹកនាំចលនាសង្រ្គោះជាតិ ដែលកំពុងអំពាវនាវកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោតថ្ងៃទី២៩កក្កដាខាងមុខនេះ។

លោក ហ៊ុន ម៉ានីសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៨ កក្កដាថា លោកសម រង្ស៊ី បានប្រើឧបាយកល ជាច្រើន ក្នុងអាជីពនយោបាយ រួមទាំងការប្រើព្រះនាមរបស់ ព្រះមហាក្សត្រដើម្បីបោកបញ្ឆោតប្រជាជនថែមទៀត ហើយទង្វើនេះ កាន់តែបន្ទាបស្តង់ដាររបស់លោកសម រង្ស៊ីឲ្យកាន់តែទាបហើយ។

កាលពីថ្ងៃទី ១៥ កក្កដា លោក សម រង្ស៊ី បានបង្ហោះសារមួយលើ គណនីហ្វេសប៊ុករបស់លោកថា ទោះបីព្រះមហាក្សត្រជាចំណាប់ខ្មាំងនៃនយោបាយ របស់លោក ហ៊ុន សែន យ៉ាងណាក៏ដោយ ក៏ព្រះអង្គនឹងមិនយាងទៅបោះឆ្នោតនោះទេ។

ហើយសូមបងប្អូនជនរួមជាតិ ធ្វើតាមព្រះអង្គទាំងអស់គ្នា ហើយនៅថ្ងៃបោះឆ្នោតសូមធ្វើអព្យាក្រឹត្យ ដូចព្រះអង្គចុះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស