27.5 C
Phnom Penh

ក្រសួងសុខាភិបាលព្រមាន គ្លីនីកទាំងឡាយនៅកម្ពុជាមិនឲ្យទទួលជួយដល់កិច្ចការពពោះជំនួស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលព្រមាន គ្លីនីកទាំងឡាយនៅកម្ពុជាមិនឲ្យទទួលជួយដល់កិច្ចការពពោះជំនួស ក្រសួងសុខាភិបាល បានព្រមានជាចុងក្រោយថាម្ចាស់គ្លីនីកឯកជនទាំងឡាយណា ដែលនៅតែហ៊ានបន្តផ្តល់សេវាពពោះជំនួសទៀត នោះ សមត្ថកិច្ចនឹងមានវិធានការផ្លូវច្បាប់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៨ ខែកក្កដាកន្លងទៅនេះឲ្យដឹងថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការផ្សព្វផ្សាយនិងការផ្តល់សេវាពពោះជំនួស ដោយសារសកម្មភាពទាំងនេះ គឺការរំលោភបំពានលើសេចក្តីប្រកាសហាមឃាត់របស់ក្រសួងកាលពីឆ្នាំ២០១៦។

ប្រភពដដែលបន្តថា បច្ចុប្បន្ននេះមានគ្លីនិកឯកជនខ្លះ នៅតែបន្តផ្សព្វផ្សាយអំពីសេវាពពោះជំនួស ទោះបីជាពុំមានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាលក៏ដោយ។

កាលពីថ្ងៃទី២៨ ខែមិថុនា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនជនសង្ស័យចំនួន៥នាក់ ជុំវិញបទល្មើសជួលស្រ្តីឲ្យពពោះ ជំនួស។

ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទជួញដូរមនុស្សដោយឆ្លងដែន និងបទអន្តរការីជាមួយស្រ្តីពពោះ។

ជាងនេះទៅទៀត សាលាដំបូងរាជធានីភ្នំពេញកាលពីដើមខែកក្កដាក៏បានសម្រេចឃុំខ្លួនស្ត្រីខ្មែរចំនួន៣៣នាក់ ដែលត្រូវបានគេជួលឲ្យពពោះជំនួសដើម្បីបង្កើតកូនឲ្យស្ត្រីជនជាតិចិនផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស