អង្គការឃាំ្លមើលទាសភាពលើពិភពលោករកឃើញថា ស្រ្តី និងកុមារជាច្រើនត្រូវបានគេបង្ខំឲ្យធ្វើការដោយសារការជំពាក់បំណុល https://www.globalslaveryindex.org អង្គការឃាំ្លមើលផ្នែកទាសភាពលើពិភពលោករកឃើញថា ស្រ្តី និងកុមារជាច្រើនត្រូវបានគេបង្ខំឲ្យធ្វើការដោយសារការជំពាក់បំណុលជាច្រើន។
របាយការណ៍ស្តីពីទាសករពិភពលោកឆ្នាំ២០១៨ (The Global Slavery Index 2018) រកឃើញថា ស្រ្តី បុរស និងកុមារត្រូវបានគេប្រើប្រាស់ឲ្យធ្វើអាជីវកម្មតាមទំរង់ជាច្រើន ក្នុងទាសករសម័យទំនើប រួមមានការធ្វើពលកម្មដោយបង្ខិតបង្ខំ ការជំពាក់បំណុលនិងការបង្ខំឲ្យរៀបការជាដើម។
ទោះបីជាមានសេចក្តីរាយការណ៍កន្លងមកស្តីពីការធ្វើអាជីវកម្មផ្លូវភេទ ការសុំទានដោយបង្ខំនៅកម្ពុជាយាងណាក្តី ការស្ទង់មតិថ្នាក់ជាតិក៏ បានលើកឡើងដែរពីពលកម្មដោយបង្ខំនៅក្នុងវិស័យឧស្សហកម្ម ស្រែចំការ សំណង់ និងការធ្វើការតាមផ្ទះ។
របាយការណ៍នេះបានធ្វើឡើងលើប្រទេសចំនួន១៦៧នៅជុំវិញពិភពលោក។
អង្គការឃាំ្លមើលផ្នែកទាសភាពលើពិភពលោករកឃើញថា មានប្រទេសចំនួន១០មានអត្រាទាសករសម័យទំនើបខ្ពស់បំផុតរួមមានប្រទេស កូរ៉េខាងជើង ប្រុយណេ សាធារណរដ្ឋអាហ្រ្វិកកណ្តាល អាហ្កានីស្ថាន មូរីតាន់នៀ (Mauritania) ស៊ូដង់ខាងត្បូងប៉ាគីស្ថាន កម្ពុជា និងទេសអ៊ីរ៉ង់៕