38 C
Phnom Penh

អ្នកច្បាប់អាមេរិកព្រមានដាក់ទណ្ឌកម្មបន្ថែមលើក្រុមអ្នកជំនួញ ដែលមានឥទ្ធិពលលើលោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកច្បាប់អាមេរិកព្រមានដាក់ទណ្ឌកម្មបន្ថែមលើក្រុមអ្នកជំនួញ ដែលមានឥទ្ធិពលលើលោក ហ៊ុន សែន តំណារាស្រ្តសហរដ្ឋអាមេរិកពីខាងគណបក្សសាធារណរដ្ឋ អះអាងថា សហរដ្ឋអាមេរិកកំពុងបោះពួយដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិក្រុមអ្នករកស៊ីធំៗដែល មានទំនាក់ទំនងជិតស្និទ្ធ នឹងរបប លោក ហ៊ុន សែន។

វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៩ ខែកក្កដាបានដកស្រង់សម្តីប្រធានអនុគណៈកម្មាធិការកិច្ចការបរទេសទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចុះផ្សាយថា ក្រុមអ្នកជំនួញកំពូលៗនៅកម្ពុជាសព្វថ្ងៃ កំពុង ជ្រោមជ្រែងដល់របបដឹកនាំរបស់លោក ហ៊ុន សែន និងបានចូលដៃចូលជើងក្នុងការបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនិង ដំណើរការបោះឆ្នោតបែបក្លែងក្លាយបែបអាមាសនៅកម្ពុជា ហើយដែលលោក ហ៊ុន សែន កំពុងការពារអ្នកទាំងនោះ។

លោកបន្តថា ក្រុមអ្នកជំនួញធំៗទាំងនោះ អាចនឹងត្រូវប្រឈមការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមិនឲ្យជាន់ទឹកដីអាមេរិកតទៅទៀត។

លោក ថិត យ៉ូហូ អះអាងថា សេចក្តីព្រាងច្បាប់លេខ H.R 5754 ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឆ្នាំ២០១៨ ដើម្បីដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន នោះ អាចនឹងត្រូវអនុម័តនៅ ក្រោយការបោះឆ្នោតជាតិនៅកម្ពុជា ហើយលោក អេដ រ៉យ (Ed Royce) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា កំពុងពន្លឿនឲ្យការអនុម័តសេចក្តីព្រាងច្បាប់នេះក្នុងសម័យប្រជុំសភាពេញអង្គថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស