37 C
Phnom Penh

តុលាការចេញដីកាឃុំខ្លួនជនជាតិចិន៣នាក់ ពីបទប៉ុនប៉ងសម្លាប់ស្រ្តីខ្មែរនៅខណ្ឌពោធិ៍សែនជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការចេញដីកាឃុំខ្លួនជនជាតិចិន៣នាក់ ពីបទប៉ុនប៉ងសម្លាប់ស្រ្តីខ្មែរនៅខណ្ឌពោធិ៍សែនជ័យ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា បានចេញដីកា ឃុំខ្លួនជនជាតិចិនចំនួន៣នាក់ តាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌករណីប៉ុនប៉ងសម្លាប់ស្រ្តីខ្មែរ នៅខណ្ឌពោធិ៍សែនជ័យ ជាបណ្តោះអាសន្ន។

សមត្ថកិច្ចទីក្រុងភ្នំពេញប្រាប់ក្រុមអ្នកសារព័ត៌មានថា មុនកើតហេតុ ក្រុមជនជាតិចិនទាំង៣នាក់នេះ បានយកដែកគាស់ ហើយជិះរថយន្តមួយគ្រឿងពាក់ស្លាកលេខ ខ.ម.ធ្វើសកម្មភាពដេញវាយស្រ្តីរងគ្រោះ នៅពេលដែលនាងកំពុងបើករថយន្ត បំណងចូលទៅហូបបាយនៅហាងកាហ្វេមួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា។

ក្រោយហេតុការណ៍ហិង្សានេះ ជនរងគ្រោះត្រូវគេដឹកយកទៅសង្គ្រោះ ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុង។

ស្រ្តីរងគ្រោះឈ្មោះ ហង់ ចាន់នី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិករោងចក្រស្បែកជើង ក្នុង ខណ្ឌ៧មករា រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

សមត្ថកិច្ចឲ្យដឹងទៀតថា ជនបង្កជាជនជាតិចិនមានគ្នា៣នាក់ ក្នុងនោះមានឈ្មោះចូ ហ្វីលីប អាយុ៤២ឆ្នាំ ធ្លាប់មានគំនុំជាមួយជនរងគ្រោះពីមុនដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស